សម្តេចតេជោ ៖ អ្វីដែលកម្ពុជាសម្រេចបាន គឺការសម្រេចបានបទឈប់បាញ់ បញ្ឈប់អំពើហិង្សា ដែលអាចឈានទៅដល់ការសន្ទនា និងការបោះឆ្នោតនៅមីយ៉ាន់ម៉ា
បាត់ដំបង៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីក្រុង-ខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ថ្លែងពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ បានមានប្រសាសន៍ថា អាស៊ាន គួរបង្កើតយន្តការសម្របសម្រួលសម្រាប់ប្រទេសភូមា ហើយមីយ៉ាន់ម៉ា ក៏គួរមានយន្តការធ្វើការដែរ។
អាស៊ាន ក៏មិនអាចចូលទៅក្នុងតំបន់ភាគីជម្លោះរបស់ភូមាដោយគ្មានការយល់ព្រមពីភូមានោះបានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកម្ពុជា សម្រេចបាននោះ គឺការសម្រេចបានបទឈប់បាញ់ បញ្ឈប់អំពើហិង្សា ដែលអាចឈានទៅដល់ការសន្ទនា និងការបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បញ្ហានៅភូមានេះ នឹងមិនអាចបញ្ចប់នៅក្នុងឆ្នាំ២០២២នោះទេ ពោល គឺអាចបន្តទៅដល់ប្រធានអាស៊ានឆ្នាំ២០២៣ គឺប្រទេសឥណ្ឌូនេស៊ី និងអាចទៅដល់ឆ្នាំ២០២៤ដែលប្រទេសឡាវ នឹងធ្វើជាប្រធានអាស៊ាន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រ ជុំវិញរកសន្តិភាពជូនពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីឱ្យកម្ពុជា ទទូលបានជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចក៏បានស្នើសុំទៅកាន់ជប៉ុនផងដែរ ដើម្បីសុំរថយន្ត ក្នុងការចុះទៅបំពេញតួនាទី នៅមីយ៉ាន់ម៉ា។ សម្តេច ថា ជប៉ុន យកចិត្តទុកដាក់លើការផ្តល់ចំនួយមនុស្សធម៌ដល់ភូមា សម្ដេច សូមបញ្ជាក់ជូនមហាជន និង អ្នកវិភាគទាំងឡាយ ដោយសារមានការអត្ថាធិប្បាយច្រើនហួស ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា គម្ពីដែលសម្តេច យកទៅមីយ៉ាន់ម៉ា៖ ទី១-កុងសង់ស៊ីស ៥ចំណុច និងទី២ -ធ្វើតាមរដ្ឋធម្មនុញ្ញអាស៊ាន។ បើនិយាយនៅទីនេះ មានចំណុចសំខាន់ ៣ យ៉ាង ទី១-បទឈប់បាញ់, ទី២-ការផ្តល់ជំនួយ, ទី៣-គឺទាក់ទិនជាមួយហ្នឹងការសន្ទនា ដែលក្នុងនោះ គឺឯកឧត្តម មីន អ៊ោងឡាំង នឹងជួបជាមួយភាគីទាំងអស់ អញ្ចឹងយើងត្រូវបានយន្តការ ២ ឱ្យខាងតែបាន។ រឿងនេះ មិនមែនជារឿងកម្ពុជាទេ គឺជារឿងអាស៊ានត្រូវធ្វើ ទី១-បទឈប់បាញ់ និងទី២-គឺមានអតីតប្រធានព្រុយណេ ប្រធានកម្ពុជា អនាគតឥណ្ឌូនេស៊ី និង លេខាធិការអាស៊ាន ដើម្បីឱ្យមានបទឈប់បាញ់។ កម្ពុជាគ្រាន់តែបើកផ្លូវតែប៉ុណ្ណោះ ទុកលទ្ធភាពនេះ ជូនអាស៊ានទាំង១០៕




