នៅលើបណ្តាញសង្គម ហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារចូលរួមអបអរសាទរជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២១ ២០២២ ដែលមានខ្លឹមសារថា

ខ្ញុំសូមចូលរួមអបអរសាទរជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២១ ២០២២ ដែលសិស្សានុសិស្សគ្រប់ថ្នាក់ និងគ្រប់ភូមិសិក្សានៅទូទាំងប្រទេសបានចូលរៀនដោយផ្ទាល់ឡើងវិញ បន្ទាប់ពីថ្នាក់រៀនត្រូវបានជំនួសដោយការរៀនពីចម្ងាយអស់រយៈពេលជិត ២ឆ្នាំមកហើយ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាប្រជាពលរដ្ឋ និងជាអាណាព្យាបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និង ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលក្នុងរយៈកាលកន្លងមកនេះ បានខិតខំប្រឹងប្រែង តស៊ូ ជម្នះការលំបាកសព្វបែបយ៉ាង ដើម្បីធានាបាននូវការបន្តការផ្តល់ការអប់រំដល់សិស្សានុសិស្ស ក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។

ឆ្នាំ២០២២ បានបង្ហាញពីការបើកឡើងវិញនៃសង្គម សេដ្ឋកិច្ច ក្នងប្រក្រតីភាពនៃគន្លងថ្មី ដែលយើងទាំងអស់គ្នាត្រូវរៀនរស់នៅជាមួយវាក្នុងលក្ខណៈយូរអង្វែង។ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងជាពិសេស ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់បន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាលនានាដើម្បីសាលារៀនយើងក្លាយជាទីកន្លែងដែលផ្តល់ការអប់រំប្រកបដោយសុវត្ថិភាព និងមិនមែនជាកន្លែងចម្លងមេរោគ កូវីដ ១៩ ចូលសហគមន៍ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner