អភិបាលខេត្តបាត់ដំបង បានដឹកនាំជំនាញចុះពិនិ ត្យមើលផ្លូវបេតុង និង ផ្លូវក្រាលកៅស៊ូ ដែលមានប្រវែងជិត០២គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច និងចុះពិនិត្យច្រាំងបាក់ ក្នុងក្រុងបាត់ដំបង (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

 នៅថ្ងៃឈប់សម្រាកពីការងារ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង  អមដំណើរដោយឯកឧត្តម ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង អស់លោកជាប្រធាន អនុប្រធានមន្ទីរអភិវឌ្ឃន៍ជនបទខេត្ត មន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត រួមជាមួយនិងលោកប្រធានអង្គភាពនៃរដ្ឋាករទឹកខេត្តបាត់ដំបង បានចុះពិនិត្យមើលពីកិច្ចដំណើរការនៃការអភិវឌ្ឍន៍មូលដ្ឋានតាមបណ្តាសង្កាត់មួយចំនួនរបស់ ក្រុង-ខេត្តបាត់ដំបង។ជាពិសេស ការចុះពិនិត្យមើលគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែងជិតមួយគីឡូមែត្រនិងគម្រោងអភិវឌ្ឍន៍មូលដ្ឋានផ្លូវចាក់ក្រាលកៅស៊ូ DBST មួយខ្សែ ប្រវែងជិត៨០០ម៉ែត្រស្ថិតនៅក្នុងភូមិសាស្ត្រសង្កាតព្រែកព្រះស្តេចក្រុងបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯក ឧត្តម ប៉ោ ទ្រីឌឿន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបងដើម្បីឆ្លើយតបពីតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានផ្ទាល់នៅទីនោះ ដើម្បីទុកជាចំណងដៃ និងជាប្រយោជន៍សាធារណៈ រួមក្នុងមូលដ្ឋាន។

      ក្នុងការចុះពិនិត្យមើលពីគម្រោងសាងសង់ផ្លូវទាំង០២ខ្សែ ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច នេះឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យលោកចៅសង្កាត់នៅទីនោះ ត្រូវខិតខំសម្របសម្រួលជាមួយអ្នកបច្ចេកទេសធ្វើផ្លូវ ត្រូវចុះធ្វើការណែនាំនិងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដង ផ្លូវនិងប៉ះពាល់ដល់គម្រោង ក្នុងការអភិវឌ្ឍន៍ធ្វើផ្លូវនៅទីនេះឲ្យបានរលូន និងដើម្បីជួយបង្កលក្ខណៈសម្បត្តិដលក្រុមការងារដែលចុះអនុវត្តគម្រោងធ្វើផ្លូវនៅទីនេះ ឲ្យទទួលបានជោគជ័យ។

      បន្ទាប់ពីចុះពិនិត្យមើលនូវគម្រោងស្ថាបនាផ្លូវចំនួន០២ខ្សែ ក្នុងសង្កាត់ព្រែកព្រះស្តេច ឯកឧត្តមអភិបាលខេត្ត រួមជាមួយនិងថ្នាក់ដឹកនាំមន្ទីរជំនាញនីមួយៗ ក៏បានចុះទៅពិនិត្យមើលការរៀបចំសួននៅតាមមាត់ប្រាំងស្ទឹងសង្កែត្រើយខាងលិច ការរៀបចំសណ្តាប់ធ្នាប់នៅកន្លែងលក់ដូរ “អតីតផ្សាររាត្រី” សួនដើមពោធិ៍នាគបាញ់ទឹកនិងពិនិត្យមើលចំណុចច្រាំងបាក់ស្ទឺងសង្កែ ដែលរងការខូចខាតដោយសារតែទឺកជំនន់ស្ទឹងសង្កែ នៅរដូវវស្សាកន្លងមកនេះ ដែលបង្កផលប៉ះពាល់ដល់ទុយោមេ នាំទឹកស្អាត ទៅកាន់សង្កាត់នានា នៅផ្នែកខាងក្រោមក្នុងក្រុងបាត់ដំបង។

      ក្នុងការចុះពិនិត្យមើលនេះ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្ត ក៏បានរាយការណ៍អំពីស្ថានភាពប្រឈមទៅថ្ងៃខាងមុខ ដោយទុយោមេនាំទឹកស្អាតមួយកន្លែង នៅរ៉បច្រាំងស្ទឹងសង្កែត្រើយខាងលិច កំពុងតែទទួលរងផលប៉ះពាល់បណ្តាលមកពីការចោះផ្លូវ ដាក់លូបង្ហូររំដោះទឹកភ្លៀងនៅតាមដងផ្លូវក្នុងក្រុងបាត់ដំបង និងស្រុតបាក់ច្រាំងស្ទឹងសង្កែ ដោយសារតែជំននទឹកស្ទឹងសង្កែកន្លងមក។

      ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានជម្រុញឲ្យប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង ធ្វើការពិនិត្យវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង ដែលអាចបង្កមហន្តរាយធ្លាយទុយោទឹកមេធំសម្រាប់នាំទឹកស្អាតចែកចាយ នៅឯប៉ែកខាងក្រោមក្រុងបាត់
ដំបង។ ដោយក្នុងនោះឯកឧត្តមបានណែនាំ និង ជម្រុញឲ្យអង្គភាពរដ្ឋាករទឹកខេត្តរួមនិងមន្ទីរសាធារណការខេត្ត ចុះធ្វើការសិក្សាលម្អិត និង វាយតម្លៃព្រមទាំងគូសប្លង់មេជាក់លាក់ក្នុងការរៀបចំជួសជុល កែលម្អឡើងវិញឲ្យបានឆាប់និងបានទាន់ពេលវេលានិងដើម្បីបញ្ចៀសពីមហន្តរាយដែលប្រឈមអាចកើតឡើងចំពោះមុខថ្ងៃក្រោយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner