ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើសន្និសីទកាសែតបង្ហាញមុខ ក្រុមជនសង្ស័យជា ចោរលួច ឆក់យ៉ាងសកម្មចំនួន ១១នាក់
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរង នគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌឲ្យដឹងថា ជនសង្សយ័ទាំង១១នាក់នេះ កន្លងមកធ្លាប់ធ្វើសកម្មភាព លួច ឆក់ យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ។ ក្រុមពួកគេធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ឆក់កាបូប មានទាំងខ្មែរ និងជនបរទេស ព្រមទាំងមានប្រើប្រាស់គ្រឿងញៀនផង ។

១- ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
២- ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
៣- ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
៤- ឈ្មោះ ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
៥- ឈ្មោះ លីម គីមស៊្រុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
៦- ឈ្មោះ នី សុវណ្ណឌឿន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៧- ឈ្មោះ សេង សៀវមិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
៨- ឈ្មោះ ឈុន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៩- ឈ្មោះ វ៉ុន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
១០- ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
១១- ឈ្មោះ គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងសមត្ថកិច្ចចាប់យកបានរួមមាន៖ ម៉ូតូ៣គ្រឿង (មធ្យោបាយជិះប្រព្រឹត្តបទល្មើស ឆក់)ទូរស័ព្ទដៃចំនួន៨គ្រឿង (មានមួយចំនួនជាផលនៃអំពើឆក់)កាបូបដៃ៤ (ផលនៃអំពើឆក់)ខ្សែកាបូប១ (ផលនៃអំពើឆក់)
ឯកសារជាភាសាចិនមួយចំនួន (ផលនៃអំពើឆក់)អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹក និងកាតមួយចំនួន (ផលនៃអំពើឆក់)គ្រឿងញៀនមួយចំនួន,ដាវចំនួន១ដើម កាំបិតប៉័ងតោ ១ដើម កូនកាំបិត ១ដើម កាំបិតស្នៀត ១ដើម
សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើនេះ នគរបាល កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តន៍តាមនីតិវិធីតាមច្បាប់៕ធ.ដ