ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំបង្ក្រាបក្រុមចោរប្លន់មួយសំបុកមានប្រុស-ស្រីចំនួន០៨នាក់

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសំរោងទង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ បានសហកាជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបង្កាប ក្រុមចោរប្លន់មួយក្រុម ដែលមានបក្ខពួកចំនួន០៨នាក់  ក្នុងនោះមានស្រីចំនួន០២នាក់ ។ ភ្លាមៗកម្លាំងបានដកហូតបានម៉ូតូ០៦គ្រឿង នឹងសម្ភារះមួយចំនួនដែលបម្រើឲ្យក្នុងការប្រព្រឹត្តបទល្មើស ។
លោក ឃុត សុផល អធិការស្រុកសំរោងទង បានបញ្ជាក់ថា ជាញឹកញាប់ក្រុមនេះតែងធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ នឹងផ្លូវលំមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ភាពសាហាវរបស់ក្រុមនេះភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់ ។ ករណីបង្ក្រាបក្រុមនេះធ្វើឡើងនៅផ្ទះជួល ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕  ព័ត៌មានលម្អិតបន្តតាមក្រោយ

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner