ចិនគ្រោងលើកលែងពន្ធលើទំនិញសហរដ្ឋអាមេរិកមួយចំនួន បើទោះជាសហរដ្ឋអាមេរិកទើបព្រមានដាក់ទណ្ឌកម្មលើចិន
ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកំាងគ្រោងលើកលែងពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកមួយចំនួន ដែលនេះត្រូវបានគេមើលឃើញថា ជាសញ្ញាថ្មីចុងក្រោយមួយ ដើម្បីបន្ថយកម្តៅពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បើទោះជាទីក្រុងវ៉ាស៊ីនតោន ទើបព្រមានថា នឹងដាក់ទណ្ឌកម្មលើចិន ។
គំរោងលើកលែងពន្ធនេះ ត្រូវបានធ្វើឡើងទៅតាមកិច្ចព្រមព្រៀងតូចមួយ រវាងមន្ត្រីអាមេរិក និង ចិននៅរដ្ឋធានី វ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ដោយនៅពេលនោះ ចិនបានសន្យាបង្កើនការទិញផលិតផលកសិកម្មអាមេរិក ។ ម្យ៉ាងវិញទៀត វាក៏ត្រូវធ្វើឡើង នៅមុនពេលដែលទណ្ឌកម្មសហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មលើចិន នៅថ្ងៃទី១៥ ខែធ្នូខាងមុខនេះផងដែរ ។
គួរបញ្ជាក់ថា បើទោះបីជាមានការចរចាពាណិជ្ជកម្មជាច្រើនលើកក៏ដោយ តែសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទំាងពីរ ហាក់មិនទាន់មានសញ្ញាថា នឹងអាចធូរស្រាលជាផ្លូវការនោះឡើយ ខណៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ នៅមិនទាន់ធ្វើឡើងនៅឡើយ ៕




