គណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង បន្តចាប់ផ្តើមរឹតបន្តឹង និងផ្សព្វផ្សាយពីវិធានការកូវីដ-១៩

ភ្នំពេញ ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង លោក ចំរើន សុខលីម បានចាប់ផ្តើមចែកម៉ាសជូនដល់ក្រុមអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋ ធ្វើដំណើរចេញចូលផ្សារទួលទំពូង រួមទាំងបងប្អូនអ្នករត់កង់បី និងតាមច្រកចូលផ្សារនីមួយៗ ដើម្បីបន្តរឹតបន្តឹងវិធានការសុខភិបាល និងបានណែនាំឱ្យបន្តចូលរួមទប់ស្កាត់វីរុសកូវីដ-១៩ ជាប្រភេទបំប្លែងថ្មី អូមីក្រុង (Omicron) នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្សារទួលទំពូង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាក់ស្តែងនៅព្រឹកនេះ លោក ចំរើន សុខលីម ប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង ក៏បានចុះដឹកនាំកម្លាំងផ្ទាល់យកម៉ាស់មកចែកជូន និងបានណែនាំឱ្យក្រុមអាជីវករ ត្រូវធ្វើអនាម័យឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង ៣កុំ ឱ្យបានជាប់ជាប្រចាំផងដែរ។

លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានឱ្យដឹងថា ការចុះចែកម៉ាសនេះ ដោយអនុវត្តតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង) ឆ្លងក្នុងសហគមន៍ និងបានប្រគល់ម៉ាសចំនួន ៥០០០សន្លឹក ដើម្បីធ្វើការចែកជូនដល់ក្រុមអាជីវករ ក៏ដូចជាអតិថិជន ដែលចេញចូលទិញសម្ភារៈនៅក្នុងផ្សារទួលទំពូង និងបងប្អូនអ្នករត់កង់បី។

គួរបញ្ជាក់ថា បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ឱ្យពង្រឹងវិធានការទប់ស្កាត់កូវវីដ-១៩ ខណៈមេរោគបំប្លែងថ្មីកំពុងរាត្បាត។

សូមបញ្ជាក់ផងដែរថា អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈវីដេអូ កាល់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង បាននិងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជុំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដូសជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕ ដោយ៖ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner