ក្រសួងការងារជូនដំណឹងឱ្យម្ចាស់ឬនាយករោងចក្រ សហគ្រាស ផ្សពផ្សាយដល់កម្មករពីការចាក់វាក់សាំងដូសជំរុញដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មៅអីមេក្រុង

ជធានីភ្នំពេញ៖ នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវជំរុញការអប់រំផ្សព្វផ្សាយ ដល់កម្មករនិយោជិតជ្រាបអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មីប្រភេទអូមីក្រុង។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថាដើម្បីចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល ស្ដីពីការជំរុញ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវជំរុញការអប់រំផ្សព្វផ្សាយ ដល់កម្មករនិយោជិតជ្រាបអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ។

ជាមួយគ្នាក្រសួងការងារបានឱ្យបណ្តាថ្នាក់គ្រប់គ្រងរោងចក្រ សហគ្រាសត្រូវសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច និងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ រៀបចំការចាក់វ៉ាក់សាំងដួសជំរុញដល់កម្មករនិយោជិត របស់ខ្លួន នៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឱ្យកម្មករនិយោជិតបានទៅចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករ និយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។

ក្រសួងការងារបានបញ្ជាក់បន្ថែមថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំង ដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ផងដែរ។ ដូច្នេះ ម្ចាស់ ឬនាយករោងចក សហគ្រាស ត្រូវតែជំរុញបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ក្រសួងជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner