ក្រុមប្រឹក្សាគណៈឱសថការីជាតិ បើកប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ២០២១-២០២៥ ដល់សមាជិកក្រុមប្រឹក្សាគណៈឱសថការី ខេត្តស្ទឹងត្រែង
អត្ថបទដោយ៖
ធី ដា
ស្ទឹងត្រែង៖ ឯកឧត្តម បាន បុត្តា ប្រធានក្រុមប្រឹក្សាគណ:ឱសថការីជាតិ និងជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបើកប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត នៃក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ជូនដល់សមាជិកក្រុមប្រឹក្សាគណៈឱសថការី ខេត្តស្ទឹងត្រែង នៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។
កិច្ចប្រជុំ ធ្វើឡើងដើម្បី៖ ១/ ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ២០២១-២០២៥ នៃក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២, ២/ ជំរុញអោយឱសថការីទាំងអស់ គោរពក្រមសីលធម៌វជ្ជាជីវៈ ឱសថការី និង៣/ ជំរុញអោយឱសថការីទាំងអស់ ចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ៕ ដោយ វណ្ណលុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕







