ទីបំផុតកម្មវិធីរាត្រីស្រមោលសរ ABC Lions of Fashion រកឃើញជ័យលាភីពីលេខ១ដល់លេខ៣ហើយ ក្នុងនោះមានអ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ វិស័យឧស្សាហកម្មម៉ូដនៅកម្ពុជាបានទទួលការលើកតម្កើងថែមមួយកម្រិតទៀត បន្ទាប់ពីអ្នកច្នៃម៉ូដ និង អ្នកបង្ហាញម៉ូដដែលបានទទួលជ័យលាភីនៃកម្មវិធី ABC Lions of Fashion បានគ្រងតំណែងក្នុងកម្មវិធីរាត្រីសមោសរដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ ។
កម្មវិធីពោរពេញទៅដោយការកោតសរសើរបានឈានទៅដំណាក់កាលចុងក្រោយ នៃបេសកម្មរបស់ស្រាបៀរ ABC Extra Stout ក្នុងការស្វែងរកអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេងដ៏លេចធ្លោក្នុងប្រទេសនេះ ហើយមានកម្មវិធីប្រកាសឈ្មោះបេក្ខជនបេក្ខនារីជ័យលាភីប្រចាំកម្មវិធីប្រកួតប្រជែងអស្ចារ្យនេះ ។ ទស្សនិជន លំដាប់ វីអាយភី បានទស្សនាកម្មវិធីដើរម៉ូដដ៏វិសេសវិសាល ។ អ្នកបង្ហាញម៉ូដទាំងដប់រូបបានដើរបង្ហាញម៉ូតដោយបង្អួតសម្លៀកបំពាក់ និងគ្រឿងលម្អដែលបានច្នៃម៉ូដដោយអ្នកច្នៃម៉ូដជ័យលាភី ។ ស្នាដៃច្នៃម៉ូដដ៏ស្រស់ស្អាត និងរចនាបថគួរឲ្យទាក់ទាញរបស់អ្នកច្នៃម៉ូតល្បីឈ្មោះក្នុងស្រុក និងក្រៅស្រុក ក៏បានត្រូវដាក់តាំងបង្ហាញពេញមួយរាត្រីនេះផងដែរ ។ កម្មវិធី ABC’s Lions of Fashion បានបើកដំណើរការចាប់តាំងពីខែឧសភាកន្លងមក ដោយកម្មវិធីនេះរួមមានកម្មវិធីជាច្រើនដែលរៀបចំឡើង ក្នុងគោលបំណងលើកស្ទួយវិស័យឧស្សាហកម្មម៉ូដនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយដែលលើកតម្កើងសហគ្រិនម៉ូដដែលមានទេពកោសល្យបញ្ចេញស្នាដៃដ៏ឆ្នើម ។
សូមបញ្ជាក់ថា អ្នកនាង Leap Sreypov និងលោក Pov Sithan ដែលជាអ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ១ ម្នាក់ៗទទួលបានរង្វាន់ទឹកប្រាក់ចំនួន៣.000ដុល្លារ សំបុត្រយន្តហោះរ៉ាប់រងការចំណាយទាំងអស់សម្រាប់ធ្វើដំណើរទៅចូលរួមកម្មវិធីសប្តាហ៍ម៉ូដអន្តរជាតិ (International Fashion Week) និងបង្ហាញវត្តមាននៅលើគម្រមុខ និងប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។ អ្នកនាង Meas Chanrou និងអ្នកនាង Sok Panha អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ២ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ២.000ដុល្លារ និងបង្ហាញវត្តមានប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។ អ្នកនាង Lev Socheata និងលោក Kong Sothea អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ ៣ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១,000ដុល្លារអាមេរិក) និងបង្ហាញវត្តមានពីរទំព័រនៅក្នុងទស្សនាវដ្តី សូ វរីន ។ បេក្ខជនជ័យលាភីទាំងអស់ទទួលបានកិច្ចសន្យារយៈពេលបីឆ្នាំជាមួយទីភ្នាក់ងារ Arise ។ ជាមួយគ្នានេះ កម្មវិធី ABC Lions of Fashion ក៏បានប្រគល់ប្រាក់រង្វាន់ទឹកលើកទឹកចិត្តចំនួន៥00ល្លារជូនអ្នកបង្ហាញម៉ូដអ្នកនាង Leap Sreypov ដែលឈ្នះពានតាមរយៈការបោះឆ្នោតជ្រើសរើសដោយសាធារណជនផងដែរ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner