វៀតណាម​ថា​ឆ្លង​ថ្មី​ជាង​២​ម៉ឺន​៨​ពាន់​នាក់​ទៀត​ ​ស្លាប់ថែម​១​៧​៧​នាក់​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ពី​ការ​ឆ្លង​កូ​វី​ដ​១​៩​ ​ថ្មីៗ​ ​ចំនួន​ ​២​៨​២​៩​១​នាក់​ទៀត​ ​កាលពី​ថ្ងៃ​ទី​១​២​ ​មករា​ ​២​០​២​២​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​n​express​ ​។​

​ប្រភព​ថា​ ​ក្រៅពី​ឆ្លង​ថ្មី​ជាង​២​ម៉ឺន​នាក់​នេះ​ ​ក៏មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ ​ចំនួន​១​៧​៧​នាក់​ទៀត​បន្ថែម​ទៀត​ដែរ​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​។​ ​ជាមួយគ្នា​ ​វៀតណាម​ក៏​បន្ត​មាន​ករណី​នាំចូល​ ​នៃ​កូ​វី​ដ​ ​បំប្លែង​ថ្មី​ ​អូ​មី​ក្រុង​ ​ទៀត​ដែរ​ ​ដោយ​កើន​ឡើង​ដល់​ ​៣​២​ករណី​ហើយ​ ​ប៉ុន្តែ​ពុំទាន់​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ​។​

​វៀតណាម​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​ជិត​២​លាន​នាក់​ហើយ​ ​ស្លាប់​វិញ​ ​កើន​ដល់​ ​ប្រមាណ​៣​៥​០​០​០​នាក់​ហើយ​ដែរ​។​ ​វៀតណាម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ ​យ៉ាងហោចណាស់​ ​២​ដូ​ស​ ​បាន​ប្រមាណ​៧​៤​.​១​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner