លទ្ធផលជំនួបរវាងសម្តេចតេជោ ជាមួយប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា លោកស្រី Noeleen Hayzer

អត្ថបទដោយ៖
AMS OneMinute

Noeleen អបអរសាទរសម្ដេចតេជោដែលទទួលតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ អង្គការសហប្រជាជាតិបានមើលឃើញថា សម្តេចតេជោ ក្នុងនាមប្រធានអាស៊ាន ដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកស្រីរំពឹងថាអាចសហការគ្នាដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានៅភូមា។

សម្ដេចតេជោលើកឡើងថាដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅភូមា គឺស្របទៅតាមធម្មនុញ្ញអាស៊ាន និងចំណុចឯកភាពទាំង៥ ដើម្បីបញ្ចប់ហិង្សា និងផ្ដល់ជំនួយមនុស្សធម៌ដល់ភូមាដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។

សម្ដេចតេជោស្នើ Noeleen Hayzer ឱ្យធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

១៣ មករា ២០២២

ads banner