ការចាក់បញ្ចាំងភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ មានការចូលរួមទស្សនាគាំទ្រច្រើន ពីប្រជាពលរដ្ឋនៅខេត្តក្រចេះ

អត្ថបទដោយ៖
Kien Sereyvuth

ក្រចេះ ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សា នុសិស្សនៅខេត្តក្រចេះ ជិតមួយពាន់នាក់ បានចូលរួមទស្សនាភាព  យន្តចល័តចិន-កម្ពុជា លើកទី៤ ដែលចាក់បញ្ចាំងនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ដែលដំណើរនៃការចាក់បញ្ចាំនេះ គោលបំណងដើម្បីស្វែងយល់នូវ វប្បធម៌ ប្រពៃណីរនៃការរស់នៅរវាងប្រទេសទាំងពីរ ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈ និងភាពយន្ត នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ៖ ភាពយន្ត ដើតួនាទីដ៏សំខាន់  ផ្តល់ចំណេះ ស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើនរបស់ប្រទេសនីមួយៗ ។  ជាក់ស្តែងលោកចាត់ទុកថា ព្រឹត្តិការណ៍ដំណើរការភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ឆ្នាំ២០១៩នេះ គឺធ្វើឡើងស្របពេលដែលរដ្ឋាភិបាលប្រទេសកម្ពុជា ចិន ចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចររវាងប្រទេសទាំងពីរ ក៏ដូចជាជួយជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ ភាពយន្តរវាងកម្ពុជា និងចិនកាន់តែរស៊ីជម្រៅ និងមានចំណងមេត្រីភាពកាន់តែរឹងមាំមួយកំរិតទៀតចាប់ពីទីក្រុងរហូតដល់ជនបទ។

លោកបន្តថា ៖ តាមផែនការព្រឹត្តិការណ៍ដំណើរការភាពយន្តចល័តចិន-កម្ពុជានេះ បាននាំយកភាពយន្តល្បីៗ ទៅចាក់បញ្ចាំងនៅខេត្តប៉ៃលិន និងខេត្តឧត្តមានជ័យកាលពីខែមុន ហើយក្នុងខែធ្នូនេះ នឹងធ្វើដំណើរទៅចាក់បញ្ចាំងនៅខេត្តត្បូងឃ្មុំ ព្រៃវែង តាកែវ កំពត និងខេត្តកណ្តាលបន្តទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅដែលត្រូវចាក់បញ្ចាំងនៅទូទាំងប្រទេស ខណៈព្រឹត្តិការណ៍នេះ បានរៀបចំនៅខេត្តចំនួន២២រួចមកហើយដោយមានទស្សនិកជនប្រមាណ១០ម៉ឺននាក់ចូលរួមទស្សនា ។ សម្រាប់ខេត្តក្រចេះ គឺជាខេត្តទី៣ នៃដំណើការភាពយន្តចល័ត ហើយមានការចូលរួមគាំទ្រ និងទស្សនាពីមន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជិត១ពាន់នាក់ផងដែរ ។

លោក ទេព វាសនា ប្រធានមន្ទីរវប្បមធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ៖ បានសំដែងនូវអារម្មណ៍សប្បាយរីការរីករាយ ដោយបានចាត់ទុកព្រឹកការណ៍នេះបាននាំមកនូវការកំសាន្ត និងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌សិល្បៈរវាងប្រជាជនកម្ពុជា និងចិន ជាពិសេសអ្នករស់នៅខេត្តក្រចេះ បានយល់ដឹងពីតម្លៃអប់រំ ការតស៊ូក្នុងជីវិត កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារជាដើមតាមរយៈភាពយន្តទាំងនេះ ៕ធ.ដ

ដោយ ម៉េង គាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner