ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ឆ្នាំ២០១៩ ក្រោមប្រធានបទ ៉ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និង ជម្ងឺអេដស៍ ៉

អត្ថបទដោយ៖
Kien Sereyvuth

នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៩នេះ មានប្រារព្ធធ្វើទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ឆ្នាំ ២០១៩ ក្រោមប្រធានបទ ( ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និង ជម្ងឺអេដស៍ )ដែលប្រារព្ធធ្វើនៅភោជនីយដ្ឋាន អង្គរម៉ុងឌីយ៉ាល់ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរង ខេត្ត និងជាប្រធាមគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ ។

ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ក្នុងគោលបំណងសំខាន់ គឺដើមី្បរួមគ្នាជានិរន្តជាតិ ប្រយុទ្ធប្រឆាំង នឹង មេរោគអេដស៍ ជម្ងឺអេដស៍ និង ការលើកកម្ពស់ការយល់ដឹងថ្មីៗ អំពីការរាលដាលមេរោគអេដស៍ និង ផ្តល់នូវចំណេះដឹងវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋទូទៅ និងដាស់នូវស្មារតីឲ្យមានការចងចាំជានិច្ចពី គ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ ជម្ងឺអេដស៍ ព្រមទាំងលើកកម្ពស់ការអប់រំ ផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគ អេដស៍ ដើមី្បទទួលបានសេវាព្យាបាលទាន់ពេលបានត្រឹមត្រូវ និង គ្រប់ជ្រុងជ្រោយ ។

លោកពិន ប្រាកដ ក៏បានគូសបញ្ជាក់ថា ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍នេះ ត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៣០ សម្រាប់ពិភពលោក និងលើកទី២៨សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ (ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និង ជម្ងឺអេដស៍ ) ដើមី្បឈានទៅសម្រេចគោលដៅ៩៥,៩៥,៩៥ ដែលមានអត្ថន័យថា ៩៥% នៃអ្នកដែលផ្ទុកមេរោគអេដស៍ នឹងដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន , ៩៥% នៃអ្នកដែលបានទទួលធ្វើ រោគវិនិច្ឆ័យឃើមានផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ប្រកបដោយចីរភាព , ៩៥% នៃអ្នកទាំងអស់ដែលទទួលបាននូវការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និងគ្មានវីរុសក្នុងឈាម (VIRAL LOAD SUPPRESSION) និងឈានទៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍នៅឆ្នាំ២០៣០ខាងមុខ ។

លោកអភិបាលរងខេត្តក៏បានគូសបញ្ជាក់ថា  ឆ្លងតាមរបាយការណ៍នៃបទអន្តរាគមន៍របស់លេខាធិការដ្ឋានអេដស៍ខេត្តសៀមរាបបានបញ្ជាក់ជូនថា៖នៅ ក្នុងឆ្នាំ២០១៩ នេះ យើងបានផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដល់អតិថិជនចំនួន ៥៨ពាន់១៨០នាក់ និងរកឃើញអ្នកវិជ្ជមានមេរោគអេដស៍ថ្មីចំនួន ៣៥៥នាក់។ សរុបអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ដែលបានចុះបញ្ជីព្យាបាលមានចំនួន ៤ពាន់៧១៨នាក់  ក្នុងនោះអ្នកជម្ងឺដែលបានទទួលការព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍ ៩៩.៨៩% និងមានសុខភាពល្អដោយមាន Viral Load Suppression ៩៨% លទ្ធផលទាំងនេះស្តែងចេញពីកិច្ចសហការល្អ និងការចូលរួមជាពហុវិស័យនៅក្នុងខេត្តទាំងមូល  ៕ធ.ដ

  ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner