​​ថៃ​៖​ ​ប្រតិបត្តិ​ករ​ទេសចរណ៍​ចង់ឲ្យ​បន្ធូរ​សម្រាប់​អ្នកដំណើរ​ ​តែ​អូ​មី​ក្រុង​កំពុង​ផ្ទុះ

​ក្រុម​ប្រតិបត្តិការ​ទេសចរណ៍​កំពុង​ជំរុញ​រដ្ឋាភិបាល​ថៃ​បង្ក​លក្ខណៈ​​សកម្មឡើងវិញ​ ​ក្នុង​វិ​ស័យ​នេះ​ ​ដោយ​សំដៅ​លើ​ការ​ចង់ឲ្យ​មាន​វិធានការ​ ​Test​ & ​Go​ ​ឬ​ ​«​តេ​ស្ត​រួច​អាច​ទៅ​បាន​»​ ​វិញ​ ​សម្រាប់​អ្នកដំណើរ​ចូល​ប្រទេស​ ​ប៉ុន្តែ​ស្នើ​ឲ្យ​គ្រប់​គ្រង់​កូ​វី​ដ​ ​ប្រភេទ​ថ្មី​ ​អូ​មី​ក្រុង​ ​ឲ្យបាន​ត្រឹម​ខែ​មីនា​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប​ប៉ុស្តិ៍​ នាថ្ងៃទី១៤ មករា នេះ។

​ប្រធាន​សមាគម​សណ្ឋាគារ​ថៃ​ ​លោកស្រី​ ​Mar​i​s​a​ Suko​so​l​ ​Nun​b​h​a​k​d​i​ ​បាន​និយាយ​ថា​ ​«​បន្ទាប់ពី​ជិត​២​ឆ្នាំ​នៃ​ ​ដែល​ទុន​វិនិយោគ​នៅ​ទ្រឹង​ ​សណ្ឋាគារ​ទើប​តែ​ចាប់ផ្តើម​មាន​គោលដៅ​កាន់តែ​រឹង​មាំ​ ​ជាមួយនឹង​ការ​អនុវត្ត​ ​Test​ & ​Go​ ​កាលពីឆ្នាំមុន​។​»​

​ប្រភព​បន្ត​ថា​ ​«​វា​មិន​អាច​ទៅរួច​ទេ ​ក្នុង​ការ​រង់ចាំ​រហូតដល់​ករណី​ឈាន​ដល់​សូន្យ​ ​ដើម្បី​បើក​ ​Test​ & ​Go​ ​ឡើងវិញ​។​ ​ដោយសារ​ប្រទេស​អាស៊ី​ភាគច្រើន​នៅតែ​បិទទ្វារ​ ​រដូវ​កាល​មិនសូវ​មាន​ភ្ញៀវ​ ​នា​ពេល​ខាងមុខ​ ​ទំនងជា​នឹង​ស្ងប់ស្ងាត់​ ​ប្រសិនបើ​មិន​មាន​យន្ត​ការ​ជំរុញ​ទី​ផ្សារ​អន្តរជាតិ​។​»​

​គួរ​រម្លឹក​ថា​ ​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០២១​ ​មុន​ពេល​ការ​ផ្ទុះឡើង​នៃ​ O​micro​n ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​យុទ្ធនាការ​ទេសចរណ៍​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ ​Visit​ ​Thai​land​ ​Year​ 2022 ​ខណៈ​ដែល​រដ្ឋាភិបាល​បាន​សង្ឃឹម​នៅ​ពេល​នោះ​ថា​ ​កា​របើក​ប្រទេស​ឡើងវិញ​ជាមួយនឹង​លក្ខខណ្ឌ​តិចតួច​ ​ដូចជា​ជាមួយនឹង​ ​Test​ & ​Go​ ​នឹង​ជួយ​ប្រទេស​នេះ​ ​ធានា​បាន​យ៉ាងហោចណាស់​ 50% ​នៃ​ប្រាក់ចំណូល​ទេសចរណ៍​ឆ្នាំ​ ​២​០​១​៩​៕​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner