អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣២០លាន៩០ម៉ឺននាក់ ក្នុងនោះស្លាប់ជិត៥លាន៥៤ម៉ឺននាក់ និងជាសះស្បើយ២៦៤លាន៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣២០លាន៩០ម៉ឺន៤៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៥៣ម៉ឺន៩ពាន់៨៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៦៤លាន៣ម៉ឺន៧ពាន់២៤នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦៥លាន២៣ម៉ឺន៦ពាន់៤៧៥នាក់ ស្លាប់ចំនួន៨៦ម៉ឺន៩ពាន់២១២នាក់ និងជាសះស្បើយចំនួន៤២លាន៩១ម៉ឺន១ពាន់៤៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៦លាន៥៨ម៉ឺន២ពាន់១២៩នាក់ ស្លាប់៤៨ម៉ឺន៥ពាន់៣៥០នាក់ និងជាសះស្បើយ៣៤លាន៨២ម៉ឺន៤ពាន់៧០៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៨១ម៉ឺន៥ពាន់៨២៧នាក់ ស្លាប់ចំនួន៦២ម៉ឺន៦០៩នាក់ និងជាសះស្បើយ២១លាន៦៥ម៉ឺន១៥១នាក់ ៕ ប្រភព៖ worldometers
