យើងជឿជាក់ថាខ្មែរធ្វើបាន ហើយពិតជាធ្វើបាន 🇰🇭

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ បានណែនាំ និងស្នើក្រុមហ៊ុន AIAI ឱ្យយកចិត្តទុកដាក់លើការងារបរិស្ថាននៅក្នុងទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងតំបន់ជុំវិញ ជាពិសេសការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបចេ្ចកទេស ប្រកបដោយសោភណ្ឌភាពល្អប្រណិត ដោយផ្តោតលើរចនាបថក្រុងបុរាណកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់យើង ដែលមានប្រពន្ធ័ប្រឡាយទឹកហូរខ្វាត់ខ្វែង និងប្រភពទឹកមិនចេះរីងស្ងួតពីភ្នំគូលែន។

លោកថា “កម្ពុជា-ចិន ពិតជាអាចបង្កើតស្នាដៃប្រវត្តិសាស្រ្តថ្មីនេះ ដើម្បីសុភមង្គល និងការរីកចម្រើនរបស់ប្រជាជន”។

https://www.facebook.com/109417220955491/posts/395468052350405/?d=n&mibextid=lUCiQh

១៤ មករា ២០២១

ads banner