ឆ្លងចរន្តអគ្គិសនី ចេញពីកង់អាគុយ បណ្ដាល ឱ្យ ឆេះផ្ទះជាន់ទី១ ផ្អើល សមត្ថកិច្ច
ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង ដោយ សារឆ្លងចរន្តអគ្គិសនីចេញពីកង់អាគុយ បណ្ដាល ឱ្យ ឆេះផ្ទះជាន់ទី១ ផ្អើល សមត្ថកិច្ច ទាំងកណ្ដាលអាធ្រាត្រ។ ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោ១២ និង៤០នាទីរំលងអាធ្រាត្រ ឈាន ចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ នៅចំណុច ផ្ទះលេខ៣៣G ផ្លូវលេខ១១១ ភូមិ២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណី គ្រោះ អគ្គិភ័យឆាបឆេះផ្ទះខាងលេីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីកង់អាគុយ ហើយធ្វើឲ្យខូចខាតឆេះផ្ទះទំហំ ៤ម៉ែត្រ គុណ និង ១៦ម៉ែត្រ ជាន់ទី១ និងឆេះម៉ូតូប្រើអាគុយ ចំនួន៣គ្រឿង កង់អាគុយ១ អាគុយ ចំនួន២គ្រឿង គ្រឿងបន្លាស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
គួរបញ្ជាក់ថា អគ្គិភ័យ បានពន្លត់បានទាំងស្រុង នៅវេលាម៉ោង១ រំលង អាធ្រាត្រ នៅថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ ម៉ែត្រគូប និងរថយន្តក្រសួងមហាផ្ទៃចំនួន ២ គ្រឿង មិនបានប្រេីប្រាស់ទឹក៕ដោយ ៖ ជីម ភារ៉ា






