អង្គការសហប្រជាជាតិតែងតាំងលោកស្រីបណ្ឌិត Loline Hayser ជនជាតិសិង្ហបុរីជាប្រសិតពិសេសទទួលបន្ទុករឿងមីយ៉ានម៉ា

ញូយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរេស បានតែងតាំងលោកស្រីបណ្ឌិត Loline Hayser ជាជនជាតិសិង្ហបុរី អាយុ ៧៣ឆ្នាំសម្រាប់មុខតំណែងជាប្រេសិតពិសេសរបស់អង្គការសហប្រជាតិ (UN) ទទួលបន្ទុកកិច្ចការមីយ៉ានម៉ានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដែលជាមនុស្សថ្មីរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើការជំនួសលោកស្រី ត្រិស្ទិន ស្ក្រាន័រប៊ូកេន័យ ជាជនជាតិស្វីស។

លោកស្រីបណ្ឌិត Loline Hayser ធ្លាប់កាន់តំណែងសំខាន់ៗជាច្រើននៅក្នុងអង្គការសហប្រជាជាតិ ហើយក៏ធ្លាប់បានកាន់តំណែងជាអគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិផងដែរ។ នៅក្នុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១៤ លោកស្រី Loline Hayser ធ្លាប់កាន់តំណែងជាអគ្គលេខាធិការប្រតិបត្តិរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP)។ នៅក្នុងឆ្នាំ២០១៣-២០១៥ លោកស្រី Loline Hayser បានកាន់តំណែងជាទីប្រឹក្សាពិសេសរបស់ទីម័រខាងកើត។

ពេលធ្វើការនៅក្នុងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) លោកស្រី Loline Hayser បានធ្វើការយ៉ាងជិតស្និតជាមួយនឹងសមាគមអាស៊ាន (ASEAN) និងក៏ជិតស្និតជាមួយខាងផ្លូវការមីយ៉ានម៉ា ក្នុងការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រផងដែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner