ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ អភិបាលខេត្តកណ្ដាល ស្នើដល់ អាជ្ញាកណ្ដាលកំណត់ការពិន័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីមានតម្លាភាព

ការប្រកួតបាល់ទាត់ពាន់រង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលគណៈអភិបាលខេត្តកណ្តាល បានកំណត់យកត្រឹម១៦ក្រុមប៉ុណ្ណោះឲ្យប្រកួតប្រជែង នៅក្នុងកីឡដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល ចាប់ពីថ្ងៃទី០២កុម្ភៈ។


នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ធុល នាង ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការរៀបចំ ព្រឹត្តិការណ៍បាល់ទាត់នេះឡើង គឺក្នុងគោលបំណង ចង់លើកស្ទួយវិស័យកីឡាក្នុងខេត្តឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង និងដើម្បីឱ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់ វិស័យកីឡាចូលរួមប្រកួតឱ្យបានផុលផុស និងបង្កើនទឹកចិត្តយុវជនរបស់យើង ចូលរួមលេងកីឡា ដើម្បី សុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន។ការប្រកួតនេះតម្រូវឱ្យមានកីឡាករចូលរួមចំនួន ១៦ ក្រុម ហើយអ្នកដែលអាចដាក់ពាក្សក្នុងការប្រកួតបានគឺផ្ដោតសំខាន់ទៅលើ មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជនក្នុងខេត្តកណ្តាល។

ឯកឧត្តម បានណែនាំដល់ក្រុមកីឡាកដែលបានដាក់ពាក្យចូលរួមប្រកួតត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ មានសាមគ្គីភាព ត្រូវតាំងចិត្តជាអ្នកកីឡាដោយហ៊ានទទួលយកលទ្ធផលទោះបីចាញ់ឈ្នះក៏ដោយ ហើយរាល់ការប្រកួត ក្រុមទាំងអស់ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពបច្ចេកទេស ដើម្បីផ្ដល់ជាការសប្បាយរីករាយ ដល់អ្នកមកទស្សនាផ្ទាល់ ក៏ដូចជាអ្នកដែលទស្សនាតាមរយៈការ Live ផ្ទាល់លើបណ្ដាញសង្គម Facebook ផងដែរ។ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើសុំដល់ក្រុមអាជ្ញាកណ្ដាល ត្រូវកំណត់ការពិន័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ត្រូវមានយុត្តិធម៌ ដើម្បីសម្រួលដល់ការប្រកួត នេះឱ្យមានតម្លាភាព រក្សា បាននូវមិត្តភាព សាមគ្គីភាព និងមានវិន័យ ដើម្បីមុខមាត់ ខេត្តយើង ទាំងអស់គ្នា។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កំណត់យក១៦ក្រុម ចែកជា៤ពូល ធ្វើការប្រកួតចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner