អគារ ការិយាល័យ ខ្លោងទ្វា និងរបងសាលា នៃអនុវិទ្យាល័យរ័ត្នមុន្នីគីរីឧត្តម កំពុងចេញជារូបរាងដែលជាការដូរដើមឆ្នាំ២០២២ របស់សម្តេចតេជោ
អត្ថបទដោយ៖
ធី ដា
កំពង់ស្ពឺ៖ គិតត្រឹមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ អគារ ១ខ្នង ២ជាន់ ១២បន្ទាប់ អគារការិយាល័យ ព្រមទាំងខ្លោងទ្វា និងរបងសាលារៀនព័ទ្ធជុំវិញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អនុវិទ្យាល័យរត្ន័មុន្នីគីរីឧត្តម ដែលស្ថិតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានកំពុងលេចចេញជារូបរាង ដែលជាការដូរដើមឆ្នាំ២០២២ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឃុំកក់ ក៏ដូចជាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺទាំងមូលផងដែរ។ (អគុណសន្តិភាព) ៕ ដោយប៊ុនធី-វណ្ណលុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕








