ឡាវឆ្លងប្រចាំថ្ងៃកើនខ្លាំងវិញ ក្រោយធូរស្រាលបាន៤ថ្ងៃ

ក្រសួងសុខាភិបាលឡាវបានប្រកាស នាថ្ងៃទី២០ មករា ២០២២នេះថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ចំនួនអ្នកឆ្លងកូវីដក្នុងប្រទេសនេះ មានជាង១ពាន់នាក់ ជាការឆ្លងប្រចាំថ្ងៃ ក្នុងចំនួនច្រើនវិញ បន្ទាប់ពីរាងថយចុះ បាន៤ថ្ងៃនោះ ដែលរក្សាបាន ៣ខ្ទង់នោះ។

ក្រសួងថា ជាមួយការឆ្លងចំនួន ១ ២៨១នាក់ថ្មីនេះ ខេត្តសាយ៉ាប៊ូលីភាគខាងជើងបានកត់ត្រានូវករណីឆ្លងថ្មីច្រើនបំផុត ជាមួយនឹងករណីឆ្លងចំនួន ៦០៦នាក់ បន្ទាប់មកគឺទីក្រុងវៀងច័ន្ទន៍។

ឡាវមានអ្នកជំងឺកូវីដ១៩ចំនួន ១២៧ ៣៤៧នាក់ ដោយក្នុងនោះ មានអ្នកស្លាប់ចំនួន ៥០៧នាក់។ ឡាវកំពុងពន្លឿនការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ រដ្ឋាភិបាលឡាវបានកំណត់គោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួននៅក្នុងឆ្នាំ២០២២៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner