មន្រ្តីជាន់ខ្ពស់អាម៉េរិករំពឹងថា នឹងទទួលបានដំណឹងល្អពីឱសថព្យាបាល និង វ៉ាក់សាំង COVID-19 នាប៉ុន្មានថ្ងៃខាងមុខនេះ

សហរដ្ឋអាម៉េរិក៖ នាយអគ្គសេនាធិការសេតវិមាន លោក Mark Meadows បានសង្ឃឹមថា នឹងទទួលបានដំណឹងល្អទាក់ទិនជាមួយឱសថព្យាបាល និង វ៉ាក់សាំងជម្ងឺ COVID-19 នាពេលឆាប់ៗខាងមុខ នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ប្រធានសេតវិមានរូបនេះ បាននិយាយថា យើងសង្ឃឹមថា នឹងអាចមានរបកគំហើញបច្ចេកវិទ្យាថ្មីមួយចំនួនលើការព្យាបាល និង វ៉ាក់សាំង COVID-19 នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។

ការអត្ថាធិប្បាយរបស់លោក Mark Meadows ខាងលើនេះ ធ្វើឡើងក្រោយក្រុមហ៊ុនផលិតឱសថអាម៉េរិក ម៉ូឌែណា នាពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនទទួលបានកញ្ចប់ថវិកាបន្ថែមចំនួន៤៧២លានដុល្លារពីរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលមួយដ៏សំខាន់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner