កិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំ កម្រិត១

ដីឥដ្ឋ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង ទេព វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងកែសម្រួលកម្មវិធីអប់រំ វគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំ កម្រិត១ ដែលមានសមាសភាពចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនិងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃសាលាមធ្យមបច្ចេកទេស។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរងប្រធានកិច្ចប្រជុំ បានសម្តែងនូវការស្វាគមន៍ចំពោះលោកឧត្តមសេនីយ៍ វរសេនីយ៍ និងអស់លោកទាំងអស់ដែលបានចូលរួមប្រជុំនាឱកាសនេះ។

បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍សង្ខេបរបស់លោកវរសេនីយ៍ទោ ប៊ុន ហេង នាយការិយាល័យ និងបានឯកភាពលើការផ្តល់យោបល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិរួចមក ឯកឧត្តមប្រធានកិច្ចប្រជុំ បានណែនាំដូចខាងក្រោម៖

១- យកកម្មវិធីអប់រំនេះទៅពិនិត្យខ្លឹមសារនិងអក្ខរាវិរុទ្ធឡើងវិញ

២- អញ្ជើញឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីប្រជុំឆ្លងម្តងទៀត។

ជាចុងក្រោយ ឯកឧត្តមប្រធានកិច្ចប្រជុំ បានជូនពរលោកឧត្តមសេនីយ៍ វរសេនីយ៍ និងអស់លោកទាំងអស់ សូមជោគជ័យគ្រប់ភារកិច្ចនិងជៀសផុតពីជំងឺកូវីដ-១៩។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner