ប្រធានាធិបតីសហរដ្ឋអាមេ៉រិកហៅលោក គីម ជុងអ៊ុន ថា បុរសគ្រាប់រ៉ុក្កែតសារជាថ្មី ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ទៀត
អង់គ្លេស៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកនៅតែមានទំនុកចិត្តលើប្រមុខដឹកនំាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដដែល ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ លោក ត្រាំ បានហៅលោក គីម សាជាថ្មីថាបុរសគ្រាប់រ៉ុក្កែត ។

នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរនៅឯទីក្រុងឡុង នាថ្ងៃអង្គារម្សិលមិញអំពីបញ្ហាកូរ៉េខាងជើង ប្រធានាធិបតីអាមេ៉រិករូបនេះបាននិយាយយ៉ាងដូច្នេះថា លោក គីម ពិតជាចូលចិត្តបាញ់បង្ហោះគ្រាប់រ៉ុក្កែតខ្លាំងណាស់ ដូច្នេះហើយទើបលោកហៅគាត់ថា បុរសគ្រាប់រ៉ុក្កែត។ ប៉ុន្តែទោះជាយ៉ាងណា លោកនៅតែមានទំនុកចិត្តចំពោះគាត់ ។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលដែលកូរ៉េខាងជើងបានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា វាអាស្រ័យទៅលើសហរដ្ឋអាមេ៉រិក ថាតើចឹងចង់បានកាដូអ្វីសម្រាប់បុណ្យគ្រីស្មាស់ (Christmas) បន្ទាប់ពីខ្លួនបានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ក្នុងថ្ងៃបុណ្យ Thanksgiving កាលពីសប្ដាហ៍មុន ៕ធ.ដ

