អង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប ផ្តល់សម្ភារៈអនាម័យសម្រាប់ការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់វិស័យអប់រំក្នុងខេត្តតម្លៃជិត ១២ម៉ឺនដុល្លារ

សៀមរាប ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងសាលាមួយចំនួនក្នុងខេត្តសៀមរាប បានទទួលសម្ភារ:អនាម័យសម្រាប់ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកការងារអប់រំ បានថ្លែងថា សម្ភារ:អនាម័យសម្រាប់ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលបានទទួលពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាបនេះ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក្នុងការត្រឡប់ចូលសាលារៀនឡើងវិញ តាមរយៈការអនុវត្តវិធានការ ការពារជំងឺកូវីដ.១៩ ៣.កុំ និង៣.ការពារ ព្រមទាំងរួមចំណែកក្នុងការប្រមូលកូនសិស្សឲ្យចូលសាលារៀនវិញ លើកកម្ពស់ការយល់ដឹងរបស់មាតាបិតា និងអាណាព្យាបាលសិស្សក្នុងការផ្តល់តម្លៃដល់ការអប់រំ ផ្តល់ឱកាស ជំរុញ និងលើកទឹកចិត្តកូនៗ ជាពិសេស ក្មេងស្រី ឱ្យទទួលបានសេវាអប់រំប្រកបដោយគុណភាព។

លោក ហង់ បូណា នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាបបានបញ្ជាក់ថា សម្ភារ:អនាម័យទាំងងស់រួមមាន ១. ម៉ាស់ពាក់ហើយចោលបាន សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សាចំនួន ៥,៤៦៤ ប្រអប់សម្រាប់ ៣២៨សាលា ។ ២.ម៉ាស់ក្រណាត់សម្រាប់គ្រូមធ្យមសិក្សា ពាក់ហើយបោកប្រើឡើងវិញបានចំនួន ៤,៩២២បន្ទះ សម្រាប់ ១០៧សាលា ។ ៣.ម៉ាស់ក្រណាត់សម្រាប់សិស្សក្រីក្រ (១ម៉ាស់ក្នុង សិស្សម្នាក់) ចំនួន ៧,០០០បន្ទះ សម្រាប់ ២២១សាលា ក្នុងកម្មវិធីអាហារពេលព្រឹក ។ ៤. សាប៊ូទឹកសម្រាប់សិស្សដាក់នៅតាម បន្ទប់ទឹក និងកន្លែងលាងដៃចំនួន ៣២១កាន សម្រាប់ ១០៧សាលា ។

៥. ដបជ័រដាក់សាប៊ូទឹកសម្រាប់លាងដៃចំនួន ១,០៧០ដប សម្រាប់ ១០៧សាលា ។ ៦. អាល់កុលសម្រាប់បាញ់លាងដៃ (១កានស្មើ៣០លីត្រ) ចំនួន ៤២៨កាន សម្រាប់ ១០៧សាលា ។ ៧.ដបជ័រដាក់អាកុលសម្រាប់បាញ់លាងដៃចំនួន ២,៧១០ដប សម្រាប់ ៣២៨សាលា ។ ៨. សាប៊ូដុំលាងដៃចំនួន ៩,០៦១ដុំសម្រាប់ ២២១សាលា ។ ៩.ឧបករណ៍វាស់កម្ដៅបញ្ឈរ ដែលមានកន្លែងដាក់ អាកុល និងប្រើភ្លើងអគ្គីសនីចំនួន ៤១៣គ្រឿងសម្រាប់ ៣០៦សាលា ។ ១០. របាំងមុខជ័រពាក់ការពារសម្រាប់គ្រូបង្រៀនចំនួន ៥,៥០៥របាំងសម្រាប់ ៣២៨សាលា ។

១១. បោះពុម្ពផ្ទាំងបដាសម្រាប់កម្មវិធី បើកដំណើរការ សាលារៀនឡើងវិញចំនួន ៣២៨ផ្ទាំងសម្រាប់ ៣២៨សាលា ។ ១២. ប៉ុស្តិ៍រកូវីដ១៩ ៣កុំ ៣ការពារចំនួន ៧២៤ផ្ទាំងសម្រាប់ ២២១សាលា។ ១៣. សម្ភារសិស្សាសម្រាប់សិស្សក្រីក្របំផុត (១កញ្ចប់ សម្រាប់សិស្សម្នាក់=សៀវភៅសរសេរ២០០ទំព័រ១០ក្បាល, ខ្មៅដៃ៣ដើម, ប៊ិចខៀវ៥ដើម ប៊ិចក្រម៥ដើម , បន្ទាត់២ដើម, ជ័រលប់២ដុំ) ចំនួន ២,២១០នាក់ សម្រាប់ ២២១សាលា ។ ១៤.គាំទ្រការថតចម្លងសន្លឹកកិច្ចការដល់សិស្សដែលរៀនតាមផ្ទះ ពីចម្ងាយចំនួន ៤ខែសម្រាប់ ១០៧សាលា។ សរុបថវិកាចំណាយទាំងងស់ប្រមាណ ១១៧,៩២៥ ដុល្លារអាមេរិក ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner