គោលគំនិតនៃនិមិត្តសញ្ញាអាស៊ាន ឆ្នាំ២០២២

អត្ថបទដោយ៖
AMS OneMinute

១. ក្បាច់ត្របកឈូកដកស្រង់ចេញពីក្បាច់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ បង្ហាញពីភាពបរិសុទ្ធ និងការកកើតឡើងវិញដោយខ្លួនឯង។ និមិត្តសញ្ញាផ្កាឈូកមានរង្វង់ពណ៌មាសព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត និងមាននិមិត្តសញ្ញាអាស៊ាននៅចំកណ្តាល តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនាក្នុងសន្តិភាព។ 

២. ពណ៌ខៀវនៃត្របកឈូក ៦ ស្រទាប់ គឺតំណាងឱ្យសន្តិភាព ស្ថិរភាព ទំនុកចិត្ត ភាពជឿជាក់ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលជាសេចក្តីប្រាថ្នាចម្បងរបស់អាស៊ាន។

៣. ពណ៌ក្រហមនៃត្របកឈូក ៤ ស្រទាប់ គឺតំណាងឱ្យអាយុជីវិត សុខុមាលភាព សេចក្តីក្លាហាន និងថាមភាពរបស់អាស៊ាន។

៤. រង្វង់ពណ៌មាស គឺតំណាងពីភាពអស្ចារ្យ ភាពជោគជ័យ សមិទ្ធផល និងជ័យជំនះ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងស្មារតីរួបរួមគ្នាជាធ្លុងមួយ និងឯកភាពរបស់អាស៊ាន។

៥. ពណ៌ចំរុះ គឺតំណាងឱ្យភាពចំរុះជាតិសាសន៍នៃប្រទេសសមាជិកអាស៊ានទាំង១០។

ads banner