ចិនបានទាក់ទងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ក្នុងគោលបំណងស្នើសុំកុំឱ្យបង្កជាការវាយប្រហារទៅលើរោងចក្ររបស់ខ្លួន ដែលមាននៅក្នុងប្រទេសកំពុងមានវិបត្តិមួយនេះ
អត្ថបទដោយ៖
AMS OneMinute
ការវាយប្រហាររបស់កងកម្លាំងទាហានស៊ីវិលដែលគាំទ្ររដ្ឋាភិបាលស្រមោល សាខាស្រុក Tigyaing ភាគខាងកើតនៃតំបន់សាហ្គាអ៊ីង (Sagaing) តាមបណ្ដោយទន្លេអ៉ីរ៉ាវ៉ាឌី កាលពីថ្ងៃទី៧ មករាកន្លងទៅ បានបណ្ដាលឱ្យប្រតិបត្តិការរោងចក្ររ៉ែនីកែល នៅតំបន់នោះផ្អាកដំណើរការ។
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាធានាទៅកាន់ភាគីចិនថា ខ្លួនមិនមានគោលនយោបាយណាមួយក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រទេសជិតខាងនោះទេ។
ខាងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ក៏ធានាថាមិនឱ្យមានរឿងនេះកើតឡើងទេ ប៉ុន្តែសង្កត់ធ្ងន់ថា ការធ្វើជំនួញរបស់បរទេសគួរកុំពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

ប្រភព៖ The Diplomat