គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៦.៤នាក់ ស្លាប់ជាង ៣១.៣ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៤០០,៣៥៧នាក់ហើយ ដែលកើនឡើងជាង ៦ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៣,១៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣០៩,២៧០នាក់ (ស្លាប់ ១៤៤,២៦១នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ៣,៤៩៣,៤៤៧នាក់ (ស្លាប់ ៥៣,៧៣៦នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៥០,៤០៨នាក់ (ស្លាប់ ៣១,៩៤០នាក់)
  • ថៃ ឆ្លងចំនួន ២,៤០៧,០២២នាក់ (ស្លាប់ ២២,១០១នាក់)
  • វៀតណាម ឆ្លងចំនួន ២,២០៣,២០៨នាក់ (ស្លាប់ ៣៧,២៩១នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៤,៥០៣នាក់ (ស្លាប់ ១៩,៣១០នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៣៣៣,០៧១នាក់ (ស្លាប់ ៨៥០នាក់)
  • ទ្បាវ ឆ្លងចំនួន ១៣២,១៣០នាក់ (ស្លាប់ ៥៣៤នាក់)
  • កម្ពុជា ឆ្លងចំនួន ១២១,១៥០នាក់ (ស្លាប់ ៣,០១៥នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៦,១៤៨នាក់ (ស្លាប់ ៩៨នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner