​នាយករដ្ឋមន្ត្រី​វៀតណាម​ថា​ ​ត្រៀម​បើក​ប្រទេស​វិញ

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម​ ​លោក​P​ham​ ​M​in​h​ ​Chin​h​ ​បាន​និយាយ​ថា​ ​ដោយសារ​អត្រា​ការ​ចាក់​វ៉ាក់សាំង​ខ្ពស់​ ​និង​បទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ឥឡូវនេះ​ ​វៀតណាម​មាន​ “​ទំនុក​ចិត្ត​” ​ក្នុង​កា​របើក​សកម្មភាព​សង្គម​ ​និង​សេដ្ឋកិច្ច​ឡើងវិញ​។​

​លោក​នាយករដ្ឋមន្ត្រី​ ​Chin​h​ ​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ ​អាជ្ញាធរ​ក្នុង​ទីក្រុង​ ​និង​ខេត្ត​ចំនួន​៦​៣​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ “​ឥឡូវនេះ​យើង​មាន​មូលដ្ឋាន​ដើម្បី​ឱ្យ​មានទំនុក​ចិត្ត​” ​។​ ​រហូត​មកដល់ពេលនេះ​ ​៧​៦​.​៧​ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ​៩​៦​ ​លាន​នាក់​របស់​ប្រទេស​នេះ​បាន​ទទួល​វ៉ាក់សាំង​ចំនួន​ពីរ​។​

​យ៉ាងណាក៏ដោយ​ ​វៀតណាម​នៅតែ​បន្ត​ឆ្លង​ប្រចាំថ្ងៃ​ ​ជាង​១​ម៉ឺន​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner