​ថៃ​ស្លាប់​ចំនួន​២​៨​នាក់​ទៀត​ ​ឆ្លង​ថ្មី​ ​ជាង​៨​ពាន់​នាក់

​ក្រសួង​សុខាភិបាល​​ថៃ​បាន​​ប្រកាស​ ​នៅ​​ព្រឹក​​ថ្ងៃ​ ​សុក្រ​ ​ទី​២​៨​ ​មករា​ ​២​០​២​២​ថា​ ​ប្រទេស​​នេះ​មាន​អ្នក​ស្លាប់​ ​ដោយសារ​ ​ជំងឺ​ កូ​វី​ដ​-​១​៩​ ​ចំនួន​ ​២​៨​ ​នាក់​ ​បន្ថែម​ ​ទៀត​ ​និង​ ​មាន​ ​ករណី​ ​ថ្មី​ ​៨​៤​៥​០​ ​ករណី​ ​ក្នុង​ ​រយៈពេល​ ​២​៤​ ​ម៉ោង​ ​មុន​ ​នេះ​។​

​ក្នុងចំណោម​នេះ​ ​ករណី​ក្នុងស្រុក​មាន​ចំនួន​ ​៨​២​៣​៩​ ​ករណី​ ​និង​នាំចូល​ ​២​១​១​ ​ករណី​។​

​ថៃ​នៅ​ឆ្លង​ប្រចាំថ្ងៃ​ធ្ងន់ធ្ងរ​ ​ក្នុង​នោះ​ ​កាល​ពីម្សិលមិញ​ ​ប្រកាស​ថា​ ​អ្នក​ស្លាប់​ដោយសារ​មេរោគ​ឆ្លង​ចំនួន​ ​២​២​ ​នាក់​ ​និង​ករណី​ថ្មី​ចំនួន​ ​៨​០​៧​៨​ ​នាក់​។​

​ចាប់តាំង​ពី​កូ​វី​ដ​ ​ដំបូង​កាលពីដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​អ្នក​កើតជំងឺ​នេះ​ ​ជាង​២​.​៤​លា​នាក់​ហើយ​ ​ជាសះស្បើយ​ ​ជាង​២​.​៣​លា​នាក់​ ​ស្លាប់​២​២​១​២​៦​នាក់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៨​ ​មករា​ ​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner