វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានជួបជុំអបអរសាទរ ” ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំថ្មី ឆ្នាំខ្លា ” ក្នុងកម្មវិធីទទួលយកនូវ បទពិសោធន៍ អំពីវប្បធម៍ប្រទេសចិន ( មានវីដេអូ)
លោក អ៊ិ យ៉ុងចុង សហនាយកវិទ្យាស្ថានខុងជឹ នៃ សកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងឲ្យដឹងថា៖ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីចិនដែលកាន់តែខិតជិតមកដល់។នៅថ្ងៃនេះពួកយើងជួបជុំគ្នាក្នុងកម្មវិធីទទួលយកបទពិសោធន៍ អំពីវប្បធម៍ប្រទេសចិនដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខ្លាដែលបានប្រារព្វធ្វើនៅល្ងាចថ្ងៃទី ២៨ខែមករាឆ្នាំ២០២២នេះ។តំណាងឲ្យលោកគ្រូអ្នកគ្រូ នៅក្នុងវិទ្យាស្ថានខុងជឺនៃសកលវិទ្យាល័យជាតិបាត់ដំបង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមជាកិត្តិយស របស់ឯកឧត្តម សុខ ឃន សាកលវីទ្យាធិការនៃសាកលវីទ្យាល័យជាតិបាត់ដំបងនិងលោកជំទាវ ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់នៅក្នុងកម្មវិធីនេះ។
លោកបានបន្តថា៖ រយះពេល២ឆ្នាំមកនេះវិទ្យាស្ថានខុងជឺ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការការធ្វើការងារប្រចាំថ្ងៃ ការបង្រៀននិងមានឧបករណ៍គ្រប់គ្រាន់ ទីកន្លែងស្អាតសំរាប់ការផ្លាស់ប្តូរ នូវវប្បធម៍ និងការស្រាវជ្រាវវិទ្យាសាស្រ្តផ្សេងៗ។និងមានក្រុមគ្រូបង្រៀនអន្តរជាតិជនជាតិចិន ដែលពោរពេញទៅដោយចំណេះដឹងនិងបទពិសោធន៍ ទាំងក្នុងការបង្រៀន ព្រមទាំងមានលទ្ធភាពក្នុងការបំពេញនូវការងារបានយ៉ាងល្អសម្រាប់វិទ្យាស្ថានខុងជឺ។វិទ្យាស្ថានបានចូលរួមសហការជាមួយសហគ្រិនជាច្រើន ដើម្បីបើកថ្នាក់សិក្សាភាសាចិន។ទាំងជាមួយសហគ្រាសចិននៅក្នុងប្រទេសកម្ពុជា អនុវិទ្យាល័យនិងនៅក្នុងអង្គភាពកងកម្លាំងផ្សេងៗ ក្នុងការបើកថ្នាក់បង្រៀនភាសាចិន។ នៅក្នុងសកលវិទ្យាល័យជាតិបាត់ដំបង ក៏បានបើកថ្នាក់បង្រៀនភាសាចិនថ្នាក់ទាក់ទងនឹងវប្បធម៍ប្រទេសចិនគ្រប់កំរិតគ្រប់ និងមានសិស្សជាង ៣.០០០នាក់។
ឯកឧត្តមបណ្ឌិត សម រ៉ានី សាកលវីទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហនាយកវិទ្យាស្ថានខុងជឺ (NUBB) បានថ្លែងឲ្យដឹងបន្ថែមថា៖ ក្នុងឆ្នាំ២០២២នេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយមន្ទីរអប់យុវជន និងកីឡា ខេត្តបាត់ដំបង ដោយបានបើកថ្នាក់រៀនភាសាចិនទៅកាន់វិទ្យាល័យគោលដៅមួយចំនួន រួមមាន៖ វិទ្យាល័យពេជ្រចិន្តា។ បានបង្កើតមជ្ឈមណ្ឌលបង្រៀនភាសាចិនចំនួន២កន្លែងក្នុងក្រុមហ៊ុនឯកជនរបស់ចិននៅក្នុងខេត្តបាត់ដំបង ដូចជា៖ ក្រុមហ៊ុនបាត់ដំបងស៊ីម៉ង់ត៍ ខនស៍ ស៊ីមេន និងក្រុមហ៊ុនវិនិយោគផលិតឱសថ ហូណាន អឺរកាង(កម្ពុជា) ដែលមានអ្នកសិក្សាសរុបជាង១០០នាក់។ហើយថ្មីៗនេះវិទ្យាស្ថានខុងជឺ ក៌បានបើកថ្នាក់រៀនភាសាចិនជូនដល់កងយោធពលខេមរភូមិន្ទនៃទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ផងដែរ។
ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជា សហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង(ភាគីកម្ពុជា)បានថ្លែងថា៖ពិធីបុណ្យនិទាឃរដូវឬពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពិធីបុណ្យវប្បធម៍ប្រពៃណីដ៏សំខាន់របស់ប្រទេសចិន ហើយការជួបជុំថ្ងៃនេះក៏ជាស្ពាននៃការផ្លាស់ផ្តូរវប្បធម៍រវាងប្រទេសចិននិងបរទេស និងទទួលយកបទពិសោធន៍អំពីវប្បធម៍ប្រទេសចិន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខ្លា របស់ខ្លួន។
ឯកឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានផ្តោតនូវការវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានខុងជឺ ដោយបានថ្លែងថា៖ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ពិតជាបានដើរតួសំខាន់ ក្នុងការចូលរួមនិងអភិវឌ្ឍន៍នូវមូលធនបញ្ញារបស់កម្ពុជា តាមរយៈនៃការសិក្សាភាសាចិន។ និងពិតជាផ្តល់ឱកាសគុណប្រយោជន៍ដល់សិស្សនិស្សិត និង ប្រជាពលរដ្ឋកម្ពុជាហើយវាក៏ជាឱកាសសម្រាប់ចាប់យកការសិក្សានូវភាសាចិនកម្រិតជាតិ និងអន្តរជាតិទៀតផង។មិនតែប៉ុណ្ណោះ ថែមទាំងពង្រីក នូវគុណវុឌ្ឍសិក្សារបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗជាសិស្សានុសិស្ស ថែមទៀតផង។
ឯកឧត្តម សុខ ឃន ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ បច្ចុប្បន្ននេះ ភាសាចិន ជាភាសាលំដាប់ទី២ លើពិភពលោក ហើយសេដ្ឋកិច្ចប្រទេសចិន ក៏លំដាប់លេខ២ នៅលើពិភពលោកផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )