សមាគមពុទ្ធសាសនិកកម្ពុជា-ចិន គេនអង្ករចំនួន១០០បាវ រួមចំណែកក្នុងការកាត់បន្ថយចំណាយព្រះសង្ឃ និងនិស្សិតក្រីក្រនៅ វត្តឧណ្ណាលោម រាជធានីភ្នំពេញ

ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅកុដិលេខ២១ វត្តឧណ្ណាលោម មានរៀបចំប្រគេនអង្ករចំនួន១០០បាវ ដែលក្នុងមួយបាវមានទម្ងន់៥គីឡូក្រាម ប្រគេនជូនព្រះតេជគុណ សោម វិជ្ជា ។ ក្នុងនាមព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយនៅក្នុងកុដិលេខ២១ វត្តឧណ្ណាលោម និងជាការចូលរួមចំណែកក្នុងការលើកកម្ពស់ដល់ជីវភាពរស់នៅរបស់កុមារានិងយុវជនដែលកំពុងសាក់អាស្រ័យនិងពឹងផលនៃការទទួលទានអាហារពីព្រះសង្ឃ ទើបព្រះតេជគុណ Zhao Xin បានខិតខំកៀងគរពីសប្បុរសជននានា ដែលជាពិសេសជនជាតិចិននៅក្នុងការផ្តល់ការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ព្រះសង្ឃនិងសិស្ស និស្សិតដែលកំពុងបន្តការសិក្សាក្រោមដំបូលនៃការជួយឧបត្ថម្ភពីព្រះសង្ឃនិងវត្តអារាម។ ព្រះចរិយានុរ័ក្ខញាណ សោម វិជ្ជា ព្រះរាជាគណៈថ្នាក់កិត្តិយស
ប្រធានការិយាល័យរបៀបនិងអធិការកិច្ចរបស់ផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្រសួងធម្មការនិងសាសនា និងជាមេកុដិលេខ២១ វត្តឧណ្ណាលោម បានមានថេរដីកាថ្លែងនូវការកោតសរសើរចំពោះព្រះតេជគុណ Zhao Xin ដែលជានិច្ចកាលតែងបានចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងចូលរួមនៅក្នុងបង្កើនជីវភាពកាន់តែប្រសើរប្រគេនដល់ព្រះសង្ឃ និងជូនដល់សិស្ស និស្សិតដែលកំពុងអាស្រ័យផលពីវត្តអារាមនិយាយរួម ពីកុដិលេខ២១ វត្តឧណ្ណាលោមនិយាយដោយឡែក ហើយព្រះចរិយានុរ័ក្ខញាណបន្តលើកទឹកចិត្តដល់សមាគមពុទ្ធសាសនិកកម្ពុជា-ចិនក្នុងការចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនាដោយផ្តើមពីការផ្តល់ឱកាសកាន់តែទូលំទូលាយដល់ព្រះសង្ឃនិងសិស្ស និស្សិតស្នាក់នៅកុដិលេខ២១ វត្តឧណ្ណាលោមនេះ។ ឯកឧត្តម ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីនកម្ពុជាបានថ្លែងនូវការលើកទឹកចិត្តដល់សមាគមពុទ្ធសាសនិកកម្ពុជា-ចិន ដែលជាពិសេសព្រះតេជគុណ Zhao Xin ដែលជានិច្ចកាលបានចូលរួមយ៉ាងសកម្មនៅក្នុងការកាត់បន្ថយភាពក្រីក្រ ការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner