អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនៅខណ្ឌសែនសុខ យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនៅខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨និង៤៥ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថិតភូមិទ្រុងមាន់ ក្រុម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 ម្ចាស់ទីតាំងរងគ្រោះមានឈ្មោះ: តែ  តេក ហ៊ាង ភេទ  ប្រុស អាយុ  ៤២  ឆ្នាំមុខរបរលក់សំកបកង់រថយន្តយីហោនាគ  មាស ។ ផ្ទះលែ្វង ដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ទទឹង០៤ម៉ែត្របណ្តោយ១៨ម៉ែត្រ  ។ ដោយឆេះអស់ ទាំងស្រុង  និងរាលដាលដល់ផ្ទះចំនួន ០២ខ្នង  ។

 លោកវរសេនីយ៍ឯក  ព្រហ្ម  យ៉ន  នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន  ៣៦គ្រឿង  ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ចំនួន  ២១គ្រឿង  ប្រេីប្រាស់ទឹកអស់  ៦៣ឡាន, នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ  ក្រសួងមហាផ្ទៃ  ចំនួន  ៣គ្រឿង  ប្រេីប្រាស់ទឹកអស់  ៣ឡាន,  រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន  OCIC ទីក្រុងជ្រោយចង្វារ  ចំនួន  ៩គ្រឿង  ប្រេីប្រាស់ទឹកអស់  ២៧ឡាន,  រថយន្តក្រុមហ៊ុន  ស្រាបៀរកម្ពុជា  ចំនួន  ១គ្រឿង  ប្រេីប្រាស់ទឹកអស់  ៣ឡាន  និងរថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនេីប  អូឡាំព្យា  ចំនួន  ២គ្រឿង  ប្រេីប្រាស់ទឹកអស់  ៦ឡាន ។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ  កម្លាំងសមត្ថកិច្ចរបស់យេីងបានធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង  ២៣និង៥០នាទី  នាថ្ងៃខែឆ្នាំដដែរ។ 

 យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ  មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីង។ ចំណែកឯ  មូលហេតុដែលនាំឲ្យមានករណីអគ្គិភ័យនេះ  កម្លាំងសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕ដោយ  ៖  ភារ៉ា  និងឆៃហួត
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner