ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលវ៉ាក់សាំង AstraZeneca ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ
អត្ថបទដោយ៖
AMS OneMinute
- កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាអាទិភាពយុទ្ធសាស្ត្រ
- ជាមួយនឹងអត្រាចាក់វ៉ាក់សាំងប្រមាណ ៩០% នៃប្រជាជនសរុប កម្ពុជាអាចគ្រប់គ្រងការឆ្លង កាត់បន្ថយការសម្រាកព្យាបាល និងអត្រាមរណភាពឱ្យនៅកម្រិតទាប
- សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ២០២១ និងបន្តកើនជាង ៥% នៅឆ្នាំ២០២២
- ជំនួយវ៉ាក់សាំងនាពេលនេះ នឹងរួមចំណែកក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាជនកម្ពុជាទូទាំងប្រទេស
- ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ប៉ូឡូញ អាស៊ាន-ប៉ូឡូញ កម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន-សហភាពអឺរ៉ុប
- កម្ពុជាសូមលើកទឹកចិត្តឱ្យសាធារណរដ្ឋប៉ូឡូញ និងសហភាពអឺរ៉ុបបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងជំរុញធុរជន-វិនិយោគិនមកវិនិយោគនៅកម្ពុជា និងក្នុងតំបន់អាស៊ាន៕
៣០ មករា ២០២២


