អាសូរណាស់បងប្អូស្រីទាំងពីអ្នកបានលុងទឹកស្លាប់យ៉ាងអាណោចអាធម្មនៅកណ្ដាលថ្ងៃត្រង់
នៅម៉ោង ១១.៣០ ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៩ នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានកណីក្មេងស្រីលង់ទឹក ស្លាប់ចំនួន២នាក់ ។ ក្មេងស្រីទី១ ឈ្មោះ កោះ ល័ក្ខិណា អាយុ ៩ឆ្នាំ និងក្មេងស្រីទីពីរ ឈ្មោះ កោះ លីណា អាយុ ៧ឆ្នាំ អ្នកទាំងពីរជាបងប្អូនបង្កើត នឹងគ្នា រស់ក្នុងបន្ទុកគ្រួសារ ឪពុកឈ្មោះ មាស រ៉ា និងម្តាយឈ្មោះ ចេង ដេត
តាមប្រភពព័ត៌មានបានឲ្យដឹងថា.ដោយឪពុកម្ដាយ.រវល់ទៅស្រែ.បានទុក្ខឲ្យកូននៅផ្ទះធ្វើឲ្យកូននាំគ្នាទៅលេងទឹកបណ្ដាលឲ្យលុងទឹកពីរអ្នកបងប្អូនបាត់បង់ជីវិត ទៅហើយ គ្មានអ្នកណាដឹងពីរមូលហេតុឡើយ.
ខណៈពេលនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុខាងលើក៍នាំគ្នាយកសពបងប្អូនស្រីទាំងដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរស់នៅភូមិ ជ្រលង ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។


ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។