គិតត្រឹមព្រឹកថ្ងៃទី០១ ខែកុម្ភៈ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៦.៦នាក់ ស្លាប់ជាង ៣១.៤ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៦៦០,៦២៦នាក់ហើយ ដែលកើនឡើងជាង ៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៤,០៧៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣៥៣,៣៧០នាក់ (ស្លាប់ ១៤៤,៣២០នាក់) * ហ្វីលីពីន ឆ្លងចំនួន ៣,៥៦០,២០២នាក់ (ស្លាប់ ៥៤,០០៣នាក់) * ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៧០,៧៥៨នាក់ (ស្លាប់ ៣១,៩៧៨នាក់) * ថៃ ឆ្លងចំនួន ២,៤៤០,៥៤២នាក់ (ស្លាប់ ២២,១៧៦នាក់) * វៀតណាម ឆ្លងចំនួន ២,២៧៥,៧២៧នាក់ (ស្លាប់ ៣៧,៧៧៧នាក់) * មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៥,៥៣២នាក់ (ស្លាប់ ១៩,៣១០នាក់) * សិង្ហបុរី ឆ្លងចំនួន៣៥២,៨១១នាក់ (ស្លាប់ ៨៥៥នាក់) * ទ្បាវ ឆ្លងចំនួន១៣៣,៨៥៣នាក់ (ស្លាប់ ៥៤៧នាក់) * កម្ពុជា ឆ្លងចំនួន ១២១,៣៥៥នាក់ (ស្លាប់ ៣,០១៥នាក់) * ព្រុយណេ ឆ្លងចំនួន ១៦,៤៧៦នាក់ (ស្លាប់ ៩៨នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner