ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ ចេញសារលិខិតអបអរសាទរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២
អត្ថបទដោយ៖
ធី ដា
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានចេញសារលិខិតអបអរសាទរក្នុងឱកាសដែលមូលនិធិសន្តិភាពស៊ុនហាក់ របស់សាធារណរដ្ឋកូរ៉េ ផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ជូនដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ ក្នុងការកសាងសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌នៅកម្ពុជា ព្រមទាំងរួមចំណែកដល់ការក្សានិងលើកកម្ពស់សន្តិភាព នៅក្នុងតំបន់ផងដែរ។
តាមលិខិតខាងលើដដែលបានសរសេរបន្តទៀតថា ការទទួលបានពានរង្វាន់នេះ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទំាងមូល និងស័ក្តិសមបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលជាបិតាស្ថាបនិកសន្តិភាព ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

