អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៧៧លាន៩៧ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៦៩ម៉ឺននាក់ និងជាសះស្បើយ២៩៩លាន១១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៧៧លាន៩៧ម៉ឺន៣ពាន់៧៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៦៩ម៉ឺន១ពាន់៧៣២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៩៩លាន១១ម៉ឺន៦ពាន់៨០៨នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧៦លាន២២ម៉ឺន២ពាន់២១៥នាក់ ស្លាប់ចំនួន៩១ម៉ឺន១០៤នាក់ និងជាសះស្បើយចំនួន៤៦លាន២៤ម៉ឺន២ពាន់២២២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤១លាន៤៦ម៉ឺន៩ពាន់៤៩៩នាក់ ស្លាប់៤៩ម៉ឺន៦ពាន់២៦៨នាក់ និងជាសះស្បើយ៣៩លាន២៣ម៉ឺន១៩៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៥លាន៤៥ម៉ឺន៤ពាន់១០៥នាក់ ស្លាប់ចំនួន៦២ម៉ឺន៧ពាន់៣៦៥នាក់ និងជាសះស្បើយ២២លាន១៩ម៉ឺន៦ពាន់៤៤២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner