គ.ជ.ប ចេញសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សេចក្តីសម្រេចនេះ បានចេញកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេចក្តីសម្រេចរបស់ គ.ជ.ប បានឱ្យដឹងថា ត្រូវបានដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានកម្មវិធី ដូចខាងក្រោម៖
-កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ
-កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
-កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត

គ.ជ.ប បានបញ្ជាក់ថា ប្រព័ន្ធកម្មវិធី ដូចបានកំណត់ខាងលើ ត្រូវប្រើប្រាស់ជាជំនួយដល់ភាគីពាក់ព័ន្ធ និងមន្ត្រីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងក្របខ័ណ្ឌបច្ចេកទេស ទាក់ទងនឹងការបោះឆ្នោត ព្រមទាំងកាត់បន្ថយបាននូវបញ្ហាប្រឈមមួយចំនួនក្នុងដំណើរការបោះឆ្នោត។ បែបបទ និងនីតិវិធីនៃការបើកឱ្យអនុវត្តកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ត្រូវកំណត់តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner