តំណាងឯកឧត្តម ស ថេត នាំយកថវិកាចំនួន ៥២លានរៀល ដែលជាការឧបត្ថម្ភ សម្តេចតេជោ ប្រគល់ជូនគ្រួសារសព សមាជិកចំនួន ១៣នាក់ នៅក្នុងខណ្ឌចំនួន ០៨ខណ្ឌ
ភ្នំពេញ៖ ក្រុមគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញចំនួន១៣នាក់ ទទួលបានការឧបត្ថម្ភថវិកាសរុប៥២លានរៀលដែលជាថវិកាបេឡាមរណៈសង្រ្គោះសមាគមអតីតយុទ្ធជនកម្ពុជាក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា ត្រូវបានលោកលោកស្រី ដែលជាប្រធានកិត្តិយស និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមបណ្តាខណ្ឌចំនួន០៨ រាជធានីភ្នំពេញ ដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកប្រគល់ជូនគ្រួសារសពដើម្បីជួយដោះស្រាយកាត់បន្ថយទុក្ខលំបាកក្នុងគ្រួសារ។បន្ទាប់ពីអតីតយុទ្ធជននៅក្នុងរាជធានីភ្នំពេញចំនួន១៣នាក់រស់នៅក្នុងខណ្ឌចំនួន០៨គឺបានទទួលមរណៈភាពដោយរោគាពាធកាលពីកន្លងទៅថ្មីៗនេះ។
ការអញ្ជើញទសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់ថវិកាបានធ្វើឡើងនៅថ្ងៃទី០២និងទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងខណ្ឌកំបូលចំនួន ០១គ្រួសារសព,ពោធិ៍សែនជ័យ០៤គ្រួសារសព,ប្ញស្សីកែវ០១គ្រួសារសព,ច្បារអំពៅ០២គ្រួសារសព,ទួលគោក០១គ្រួសារសព,ជ្រោយចង្វារ០២គ្រួសារសព,ខណ្ឌ៧មករា០១គ្រួសារសពនិងខណ្ឌមានជ័យចំនួន០១គ្រួសារសពដោយក្នុង០១គ្រួសារទទួលបានថវិកា០៤លានរៀល។
ក្នុងឱកាសនោះលោកលោកស្រីប្រធានកិត្តិយសនិងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌចំនួន០៨ខាងលើក៏ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងការចូលរួមសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំជាមួយបងប្អូនក្រុមគ្រួសារសពអតីតយុទ្ធជនដែល សមាគម បានបាត់បង់នូវយុទ្ធជន ធ្លាប់មានគុណតម្លៃដ៏ធំធេងចំពោះជាតិមាតុភូមិជាពិសេសធ្លាប់បានចូលរួមអនុវត្តគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ននេះ។វីរភាពភាពដ៍មុះមុតទាំងនេះរបស់បងប្អូនអតីតយុទ្ធជនគឺបានស្ថិតក្នុងការចងចាំជានិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោកលោកស្រីប្រធានកិត្តិយសនិងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាទាំង០៨ខណ្ឌ ក៏បានលើកឡើងទៀតថា៖សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញក្រោមការដឹកនាំដោយឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់កាលៈទេសៈគឺមិនបោះបង់បងប្អូនអតីតយុទ្ធជននោះទេ តែងតែគិតគូរយកចិត្តទុកដាក់និងជួយដោះស្រាយគ្រប់គ្រាលំបាករបស់បងប្អូនជានិច្ច តាមរយៈការអញ្ជើញសាកសួរសុខទុក្ខជាប្រចាំនិងការនាំយកអំណោយជាថវិកា រឺស្បៀងអាហារឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជននិងការជួយស្រាយនូវគោលរបបផ្សេងៗទៀតផងដែរ។
ក្រុមការងារក៏បានសំណូមពរឱ្យបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនបន្តគាំទ្ររាជរដ្ឋាភិាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសន្តិភាព ស្ថិរភាព និងបន្តការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា កាន់តែរីកចម្រើន៕ ដោយ / គ្រី សម្បត្តិ