ឯ.ឧ អភិបាលរាជធានីភ្នំពេញស្នើសុំឲ្យអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនលើវិស័យកសិកម្ម
ភ្នំពេញ៖ ក្នុងឧិកាសជួបសំណេះសំណាលការងារជាមួយ ឯ.ឧ Takhashi Fumi aki ប្រធានសមាគមជប៉ុន កម្ពុជានិងជាអតិតះឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣កុម្ភះនៅសាលារាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានស្នើដល់អ្នកវិនិយោគជប៉ុនតាមរយះសមាគមកម្ពុជា.ជប៉ុនដើម្បីមកវិនិយោគលើវិស័យកសិកម្មបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។
ឯ.ឧ អភិបាលថ្លែងថា៖នៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញមានសក្កដានុ ពលខ្លាំងលើវិស័យកសិកម្មក្នុងនោះបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសំរាប់នាំចេញទៅទីផ្សារសំខាន់ៗដូចជាប្រទេសចិនជាដើមនៅពេល កម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។ឯ.ឧអភិបាលលើកឡើងថា៖ ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។
ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល។ពាក់ពន្ធ័ នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានជំរាបជូនភ្ញៀវថា រឿងនេះយើងបានដោះស្រាយបានល្អប្រសើរហើយដោយយើងមានក្រុមហ៊ុនប្រមូល សំរាមចំនួន៣ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាមដែលជប៉ុនបានផ្តល់ដល់រាជធានីភ្នំពេញ យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គីភ័យនៅរាជធានីភ្នំ
ភ្នំពេញដែលកំពុងអភិវឌ្ឍន៏ ។
ដូច្នេះយើងត្រូវការចាំបាច់គឺរថយន្តពន្លត់អគ្គីភ័យសំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គីភ័យពិសេសលើសំណង់អាគារខ្ពស់ ៗ។
ឯ.ឧ Takahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៏របស់សមាគមកម្ពុជា.ជប៉ុនដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញទៅតាមសំណើរបស់ ឯ.ឧ ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញ។ឯ.ឧTakahashi Fumi aki ដែលជាអតិតៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២និងរៀបចំអោយមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ ឯ.ឧ បានប្រគល់ប្លង់ដីមួយហិតតាដែលជាអំណោយរបស់ជនជាតិជប៉ុនម្នាក់ដល់ឯ.ឧ ឃួង ស្រង អភិបាលរាជធានីភ្នំពេញសម្រាប់ធ្វើជាសួនច្បារសាធារណៈមួយដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំដែលជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមករក្សាសន្តិសុខអត្តរជាតិហើយក៏មានកម្ពុជាផងដែរហើយ ឯ.ឧ ឃួង ស្រេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយសន្យាថាថានឹងចាត់ចែងឱ្យបានល្អ៕