លោក ចូ បៃដិន៖ មេដឹកនាំរដ្ឋឥស្លាមបានបាត់បង់ជីវិត ក្នុងអំឡុងយោធាអាមេរិកធ្វើប្រតិបត្តិការវាយឆ្មក់មួយនៅស៊ីរី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ការគំរាមកំហែងជាសកលត្រូវបានលុបបំបាត់ហើយ នៅពេលដែលមេដឹកនាំកំពូលនៃក្រុមភេវរកររដ្ឋឥស្លាមបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង បន្ទាប់ពីកងកម្លាំងប្រតិបត្តិការពិសេសអាមេរិកវាយឆ្មក់ចូលទីជម្រកលាក់ខ្លួនរបស់ជនសង្ស័យនៅស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

លោក បៃដិន បានថ្លែងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋថា កងកម្លាំងយោធាអាមេរិកបានទទួលជោគជ័យក្នុងការកម្ចាត់ការគំរាមកំហែងដ៏ធំបំផុតរបស់ពិភពលោក គឺមេដឹកនាំសកលរបស់ក្រុមភេវរកររដ្ឋឥស្លាម ISIS លោក Abu Ibrahim al-Hashimi al-Qurashi។ លោក បៃដិន បានថ្លែងនៅឯសេតវិមានថា លោក al-Qurashi បានស្លាប់ដូចរបៀបដែលលោក Abu Bakr al-Baghdadi ស្លាប់ដែរ ដោយបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន និងសមាជិកនៃគ្រួសាររបស់គាត់ រួមទាំងស្ត្រី និងកុមារ នៅពេលដែលកងកម្លាំងអាមេរិកបានចូលទៅជិតទីតាំងលាក់ខ្លួនរបស់គាត់។ លោកបៃដិន បន្ថែមថា ដោយសារភាពក្លាហានរបស់កងទ័ពរបស់យើង មេដឹកនាំភេរវករដ៏អាក្រក់បែបនេះលែងមានតទៅទៀតហើយ។ លោក al-Qurashi បានទទួលខុសត្រូវចំពោះការវាយប្រហារលើពន្ធនាគារក៏ដូចជាការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិយ៉ាហ្ស៊ីឌី (Yazidi) នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០១៤។

គួរបញ្ជាក់ថា ការវាយឆ្មក់នេះ គឺផ្តោតលើលោក al-Qurayshi ដែលបានចូលកាន់តំណែងជាប្រធានក្រុម ISIS កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំឈ្មោះ al-Baghdadi បានស្លាប់ក្នុងអំឡុងពេលការវាយឆ្មក់របស់សហរដ្ឋអាមេរិក៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner