ទ្រព្យរបស់ស្ថាបនិកហ្វេសបុក ធ្លាក់ចុះ ២៩ពាន់លានដុល្លារ ត្រឹម១ថ្ងៃ
លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិ ២៩ ពាន់លានដុល្លារ កាលពីថ្ងៃទី៣ កុម្ភៈ ២០២២ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms បានធ្លាក់ចុះ១ថ្ងៃ គួរឲ្យកត់សម្គាល់ បន្ទាប់ពីការព្យាករណ៍ប្រាក់ចំណូលដ៏ខកចិត្ត ដែលអង្រួនដល់ទិដ្ឋភាពបច្ចេកវិទ្យាពិភពលោក។
ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះ ២៦ ភាគរយ ដោយបានបាត់បង់ប្រាក់ជាង ២០០ ពាន់លានដុល្លារអាមេរិក នៅក្នុងតម្លៃទីផ្សារដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងមួយថ្ងៃ សម្រាប់ក្រុមហ៊ុនអាមេរិកមួយ។ បញ្ហានេះបានទាញទ្រព្យសម្បត្តិរបស់ស្ថាបនិក និងនាយកប្រតិបត្តិ Zuckerberg ធ្លាក់ចុះមកត្រឹម ៨៥ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes ។
ការធ្លាក់ចុះទ្រព្យសម្បត្តិមួយថ្ងៃរបស់ Zuckerberg បែបនេះ គឺស្ថិតក្នុងចំណោមការខាតបង់ដ៏ធំបំផុតដែលមិនធ្លាប់មាន ហើយកើតឡើង បន្ទាប់ពីការខាតបង់ មួយថ្ងៃ ៣៥ ពាន់លានដុល្លាររបស់ Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla កាលពីខែវិច្ឆិកា៕