ព្យុះបង្អាក់ការធ្វើដំណើរមនុស្សរាប់លាននាក់តាមអាកាស នៅសហរដ្ឋអាមេ៉រិក

អ្នកធ្វើដំណើររាប់លាននាក់តាមផ្លូវអាកាស កំពុងមានការព្រួយបារម្ភខ្លាំងខណៈពេលដែលព្យុះដ៏មានឥទ្ធិពលកំពុងធ្វើដំណើរមកកាន់ឆ្នេរភាគខាងកើតនៃសហរដ្ឋអាមេ៉រិក។

រហូតមកទល់ពេលនេះ មានយន្ដហោះមួយគ្រឿងបានរត់ធ្លាក់ផ្លូវដោយសារអាកាសធាតុមិន អំណោយផលនៅឯអាកាសយានដ្ឋានអន្ដរជាតិ Buffalo Niagara កាលពីថ្ងៃអាទិត្យកន្លងទៅ នេះបើយោងតាមអ្នកនាំពាក្យអាជ្ញាធរដឹកជញ្ជូនឲ្យ។

ក្រៅពីនេះយានយន្ដជាង២០គ្រឿងផ្សេងទៀត ត្រូវបានខ្យល់បោកបក់គរលើគ្នានៅឯភាគខាងលិច។ ជើងហោះហើរជិត ៦៥០០ ត្រូវបានពន្យារពេលសម្រាប់ការធ្វើដំណើរចូល និងចេញពីអាមេរិក ហើយជាង ៨០០ជើងផ្សេងទៀត ត្រូវបានលុបចោល។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរជាច្រើន បានធ្វើការពន្យារពេលជើងហោះហើររបស់ខ្លួនទូទាំងប្រទេស នៅចំពេលដែលគេរំពឹងថានឹងក្លាយជាថ្ងៃធ្វើដំណើរដ៏មមាញឹកបំផុតនៅសហរដ្ឋអាមេរិកសម្រាប់ពិធីបុណ្យ Thanksgiving៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner