លោកផ្កាយ៣ស៊ី ដាច់ប្រាក់គេប្រមាណ ៧១ ០០០ដុល្លារ អាមេរិក រឿងយកទៅរត់ការ ចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ

ភ្នំពេញ ៖ បែកធ្លាយ រឿង លោក ផ្កាយ៣ម្នាក់ មានតួនាទីជាអគ្គនាយករង ពន្ធនាគារ ក្រសួងមហា ផ្ទៃ ស៊ីដាច់ប្រាក់គេប្រមាណ ៧១ ០០០ដុល្លារ អាមេរិក ដែលថាយកទៅរត់ការ ចូលក្របខណ្ឌ មន្ត្រី នគរបាលជាតិ ។

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សារព័ត៌មានទើបទទួលបានពាក្យបណ្តឹង និង ឯកសារពាក់ពន្ធជាច្រើនច្បាប់រួមទាំង រូបថតចុងចម្លើយ តាមរយៈប្រពន្ធអេឡិចត្រូនិច (តេឡេក្រាម) ដែល ភាគី អះអាង ថាជាជនរងគ្រោះបានដាក់ប្តឹងទៅនាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចោទប្រកាន់ លោកផ្កាយ៣អគ្គនាយក រងពន្ធនាគារម្នាក់ដោយមានខ្លឹមសារថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សុំប្តឹងឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ភេទប្រុស អាយុ៥១ ឆ្នាំ ស្នាក់នៅ ផ្ទះលេខ២៤ ផ្លូវ លេខ១១៥ ភូមិ សន្សំកុសល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ពីបទឆបោក លើទឹក ប្រាក់៧១ ០០០ ដុល្លារអាមេរិក ។

ពាក្យបណ្តឹងបានបញ្ជាក់ថាកាលពី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចអះអាង ថាក្រសួងមហាផ្ទៃ ត្រូវការ ជ្រើសរើស ក្របខណ្ឌ នគរបាលជាតិ សម្រាប់ ឆ្នាំ២០២០ ជាច្រើននាក់ដែលខ្លួនមានឋានន្តរស័ក្តិ ផ្កាយបី អាចជួយឲ្យចូលក្របខណ្ឌ បានតម្រូវយក ប្រាក់ក្នុងម្នាក់ពី១ម៉ឺន ដុល្លារ អាមេរិកឡើងទៅដោយធានា ថារយៈពេល២ទៅ ៣ខែនឹងបានចូល ក្របខ័ណ្ឌបើមិនបានទេនឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ ។

ដោយមានការជឿទុកចិត្តជនរងគ្រោះក៏បានប្រគល់ ប្រាក់ ចំនួន​ ៧១០០០ ដុល្លារ អាមេរិកឲ្យទៅ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ដើម្បីឲ្យមនុស្ស៧ នាក់បានចូលក្របខ័ណ្ឌ មន្រ្តី នគរបាល ជាតិ ។ ប៉ុន្តែ ក្រោយពេលទទួលបានប្រាក់ ហើយមកដល់ បច្ចុប្បន្ន នេះឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា មិនបានឲ្យបងប្អូនជនរងគ្រោះចូលក្របខណ្ឌទេហើយក៏ មិនបានប្រគល់ប្រាក់ឲ្យដើមបណ្តឹង វិញ ដូចការអះអាងនោះដែរថែមទាំងគេចខ្លួនតែម្តង ។

ក្រោយពីមានពាក្យបណ្តឹងនោះហើយនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌបានចេញលិខិតកោះហៅ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា លើកទី១ និង លើកទី២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹ ងរបស់ ជនរងគ្រោះ ប៉ុន្តែចុងចម្លើយមិនបានចូលខ្លួនទាំង២លើកតាមការកំណត់នោះឡើយ ។ ហើយពាក្យ បណ្តឹងនោះ សមត្ថកិច្ចនឹងត្រៀម បញ្ជូនទៅតុលាការបើសិនជាភាគីទាំងពីរមិនអាចដោះស្រាយបញ្ចប់ គ្នាបាននៅចំពោះមុខ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌនោះ ។

សារព័ត៌មានមិន អាចរកការទំនាក់ទំនងទៅ លោកផ្កាយ៣ អគ្គនាយករងពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីស្រាយ បំភ្លឺ នូវការចោទប្រកាន់នោះបានទេនាពេលនេះ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner