ការព្យាករណ៍មួយព្រមានថា នៅឆ្នាំ ២០៥០ នឹងមានប្លាស្ទិកច្រើនជាងត្រីនៅក្នុងមហាសមុទ្រ (Video Inside)
ឯកសារបរិស្ថាន៖ តើក្រុមហ៊ុនកូកា-កូឡាពិតជាធ្វើការឆ្ពោះទៅរកពិភពលោកគ្មានកាកសំណល់មែនទេ? ជារៀងរាល់វិនាទី ប្លាស្ទិកចំនួន ១០តោនត្រូវបានផលិត ក្នុងនោះ ១០% នៃផ្លាស្ទិកទាំងអស់ដែលផលិត បានបញ្ចប់នៅក្នុងមហាសមុទ្រ ដែលនាំឱ្យមានការព្យាករណ៍ថា នៅឆ្នាំ២០៥០ នឹងមានប្លាស្ទិកច្រើនជាងត្រីនៅក្នុងមហាសមុទ្រ។
ស្របពេលប្រឈមមុខនឹងគ្រោះមហន្តរាយជាសកលនេះ អាជីវកម្មកាន់តែច្រើនឡើងកំពុងសន្យាថា នឹងធ្វើការកែច្នៃឡើងវិញ រួមទាំងក្រុមហ៊ុន Coca-Cola ដែលជាក្រុមហ៊ុនលក់ដបប្លាស្ទិកចំនួន ៤ពាន់ដបនៅជុំវិញពិភពលោករៀងរាល់វិនាទី។ តើយើងអាចពឹងផ្អែកលើការសន្យាដែលធ្វើឡើងដោយពហុជាតិសាសន៍ទាំងនេះបានទេ? ហើយតើការកែច្នៃជាដំណោះស្រាយឬ? យើងបានស៊ើបអង្កេតការសន្យារបស់ក្រុមហ៊ុន ហើយបានរកឃើញថា ការសន្យារបស់ពួកគេ គឺពោរពេញទៅដោយជាតិស្ករដូចផលិតផលរបស់ពួកគេដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ២០៥០ ត្រូវបានគេរំពឹងថា នឹងមានប្លាស្ទិកច្រើនជាងត្រីនៅក្នុងមហាសមុទ្រ។ វាជាវិបត្តិបរិស្ថានដែលបានកើតឡើងជិត ៧០ឆ្នាំមកហើយ។ ការបំពុលប្លាស្ទិកឥឡូវនេះ ត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងបរិស្ថានដ៏ធំបំផុតមួយ ដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ ក៏ដូចជាជីវិតសត្វនៅទូទាំងពិភពលោក៕ ប្រភព៖ Java Discover

