ស្លាប់ម្នាក់សង្គ្រោះបានជិត៣០០នាក់ខណះសង្ស័យពុលថ្នាំសំសាប់សត្វល្អិតលើយុវជនបន្សាបគ្រឿងញៀនមណ្ឌុលជីវតថ្មីភ្នំបាក់

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ យុវជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានពុលត្រសក់ផ្អរដែលមានថ្នាំសំសាប់សត្វល្អិត ផលិតផលវៀតណាម និងអាហារកើនដល់ជាង២១១នាក់,ក្នុងនោះស្លាប់១នាក់ ។
  ឧបទ្ទហេតុនេះកើតឡើង១នាក់ចាប់ពីព្រឹកដល់ល្ងាចថ្ងៃ ទី ០១ ខែ ឆ្នូ  ឆ្នាំ២០១៩ ។
     លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា ៖  យុវជន  យុវនារី ដែលទៅទទួលបន្សាបផ្តាច់សារធាតុញៀនជិវិតថ្មីភ្នំបាក់ដែលពុលផ្លែត្រសក់និងអាហារបានកើនពីចំនួន២១១នាក់ / ស្រី ១៧នាក់នៅពេលរសៀលហើយកើនឡើងបន្តបន្ទាប់ (ក្នុងចំណោមអ្នកអប់រំបន្សាបជាង៨៣៣នាក់នៅក្នុងមណ្ឌុល)ហើយ ត្រូវបានបញ្ជូនទៅពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យ បង្អែក ក្រុងសេរីសោភ័ណ  និងមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ  និងមួយចំនួនទៀត រក្សាទុកពិនិត្យ ព្យាបាលនៅក្នុងមណ្ឌលតែម្តង ។
     យោងមន្ត្រីប្រចាំការគ្រប់គ្រងមណ្ឌលនេះអោយដឹងថា ៖ យុវជន យុវនារីទទួលបន្សាបសារធាតុញៀនបាននាំគ្នាដក់យកផ្លែត្រសក់ខ្ចីពីថង់ប្លាស្ទិចមកហូបបដូចសព្វមួយដង ។
ត្រសក់នោះ ជាផលិតផលវៀតណាមដែលម៉ូយបោះដុំបានដឹកចែកចាយពីខេត្តបាត់ដំបងទៅផ្ដារហ៊ុយ ឡេង ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យជាអំណោយរបស់សប្បុរសជន ហើយផ្គត់ផ្គង់ដល់មណ្ឌលជាប្រចាំសម្រាប់ធ្វើម្ហូបអោយយុវជន យុវនារីហូបរាល់ថ្ងៃ។
        ប៉ុន្តែនៅថ្ងៃនេះ នៅពេលគេបញ្ជូនអោយមណ្ឌុលដូចសពដងបែរជាបង្កទៅជាពុលទៅវិញ ។
         ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យនិងនៅប្រចាំដោះស្រាយបញ្ហានេះ ហើយមានប្រសាសន៍ស្ថានភាពជនរងគ្រោះពុលចំណីអាហារនេះអាចគ្រប់គ្រងបាន ។
        បើតាមគ្រូពេទ្យនិងលោកហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់សារព៍តំមានថា ៖ ជនរងគ្រោះបានធូរស្រាលបណ្តើរហើយ ។ អ្នកជម្ងឺមានអាក្ការៈក្អួតចង្អោរ រាគរូស  ថបដង្ហើម វិលមុខ ទន់សន្លាក់ដៃជើង ជាដើម ។ ហើយអ្នកសង្គ្រោះបានអោយខ្លឹមស ស្ករស និងបន្តោងសេរ៉ូម។
       លោកគ្រូពេទ្យបានសនិដ្ឋានបឋមថា៖ យុវជន យុវនារីទទួលបន្សាបសារធាតុញៀន ក្នុងមណ្ឌុលជីវិតថ្មីភ្នំបាក់ ពុលថ្នាំសំលាប់សត្វល្អិត ដែលបាញ់ការពារផ្លែត្រសក់ ចំពោះអ្នកដែលហូបត្រសក់មានជាតិពុលច្រើន ត្រូវបន្សាបរហូតដល់៧២ម៉ោងទើបជាសះស្បើយឡើងវិញ៕ ដោយ៖ឃិន គន្ធា

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner