ការបំពុលព័ត៌មានអំពីការលុបចោលកិច្ចប្រជុំកំពូលអាស៊ានអាមេរិកត្រូវបានបន្សាបក្រោយការបញ្ចេញលិខិត ឆ្លើយឆ្លងគ្នារវាងសម្តេចតេជោហ៊ុនសែននិងប្រធានាធិបតីអាមេរិកលោកចូបៃដិន
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបង្ហាញក្តីហួសចិត្តចំពោះការវិភាគខុសរបស់ក្រុមដែលមានទំនោរប្រឆាំងពាក់ ព័ន្ធនឹងកិច្ចប្រជុំអាស៊ានមួយដែលនឹងគ្រោងធ្វើនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២២។ នៅក្នុងឆ្នាំ២០២២ ដែលកម្ពុជាកំពុងធ្វើជាប្រធានអាស៊ាននេះ កិច្ចប្រជុំកំពូលអាស៊ាននិងអាមេរិកនឹងគ្រោងត្រូវធ្វើនៅក្នុងដើមឆ្នាំ ២០២២ ប៉ុន្តែដោយសារតែភាពមមាញឹករបស់បណ្តាមេដឹកនាំប្រទេសខ្លះក្នុងអាស៊ាន, កិច្ចប្រជុំត្រូវបានលើក ពេលទៅមុខទៀត។ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមេខ្លោងឧទ្ទាមក្រៅច្បាប់ ដែលព្យាយាមប្រឌិតក្លែងបន្លំព័ត៌មានចោទថា សម្តេចតេជោហ៊ុនសែនបានលុបចោលដំណើរទស្សនកិច្ច ទៅប្រជុំក្នុងសហរដ្ឋអាមេរិកនោះជាមួយហេតុផលផ្សេងៗ។ ទណ្ឌិតសមរង្ស៊ីនិងក្រុមឃោសនាប្រឆាំងបានផ្សាយ ថាសហរដ្ឋអាមេរិកបានលុបចោលការប្រជុំកំពូលអាស៊ានអាមេរិកនោះចេញ, ខ្លះបានសរសេរថា ដោយសារ សម្តេចតេជោហ៊ុនសែនខ្លាចថ្នាក់ដឹកនាំប្រទេសក្នុងអាស៊ាននិងប្រធានាធិបតីអាមេរិកលោកចូបៃ ដិនស្តីបន្ទោស ពាក់ព័ន្ធរឿងនយោបាយចិន, នយោបាយមីយ៉ាន់ម៉ា, ខ្លះថាខ្លាចពលរដ្ឋខ្មែរនៅអាមេរិកធ្វើបាតុកម្ម, ខ្លះថាខ្លាច ប៉ូលីសអាមេរិក FBI លាតត្រដាងរឿងចោទប្រកាន់ក្នុងបទឧក្រិដ្ឋនោះជាដើម។ ប៉ុន្តែការប្រឌិតព័ត៌មាននេះ ត្រូវ បានបន្សាបទៅវិញដោយសារលិខិតរបស់ប្រធានាធិបតីអាមេរិកលោកចូបៃដិន ដែលបញ្ជាក់ថារដ្ឋាភិបាលសហ រដ្ឋអាមេរិក ទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំនិងការធ្វើកិច្ចការជាមួយកម្ពុជាដែលជាប្រធានអាស៊ាន៕ ដោយ ខ្វៃ អាទិត្យា





