ប្រជាពលរដ្ឋសង្កាត់បឹងទំពុន២ ចាប់ជនសង្ស័យ២នាក់ប្រគល់ឲ្យសមត្ថកិច្ច ពាក់ព័ន្ធករណីប៉ិនប៉ងលួចទ្រព្យសម្បត្តិ

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងBT ម្ដុំខាងក្រោយ ធានាគារ ANZ Royal ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ប៉ិនប៉ងឡើងលើផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ។
     សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះបានដើរតាមផ្លូវនៅក្បែរៗផ្ទះប្រជាពលរដ្ឋ ទាំងមានសភាពអើតលើមៗបំរុងឡើងលើផ្ទះប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋនាំគ្នាចាប់ចងស្លាបសេក រួចទាក់ទងសមត្ថកិច្ចឲ្យទៅយកជនសង្ស័យទាំង២នាក់នេះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងទំពុនទី២ ដើម្បីសួរនាំតែម្ដង ។
     សមត្ថកិច្ចបានបន្ថែមថា ក្នុងករណីខាងលើនេះ ពុំមានជនរងគ្រោះ ឬប្រជាពលរដ្ឋណាម្នាក់ដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យទាំង២នាក់នេះឡើយ ។ ហើយសមត្ថកិច្ចនិងធ្វើការអប់រំណែនាំជនទាំង២នាក់នេះឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner